• 2023-01-16 08:55:00
  • ព័ត៌មាន

ស្ងាត់ៗ! នាយចឺម ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «ធិបឌិន្ទ» ពីព្រះមហាក្សត្រ

  • 2023-01-16 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាកំប្លែងសម្តីចាក់ទឹកមិនលិច សំបូរវោហាស័ព្ទ នាយ ចឺម នាពេលថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗស្រាប់តែចេញឈ្មោះរូបលោក បានត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ «ធិបឌិន្ទ» ។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុកមួយឈ្មោះ Ly Samedy កាល់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។

គណនី Ly Samedy បានសរសេរបង្ហោះរូបភាពនៃព្រះរាជក្រឹត្រអមដោយខ្លឹមសារថា «អបអរសាទរប្អូន ចឺម ដែលត្រូវបានត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ»។ ដោយឡែក ក្រោយការបង្ហោះនេះមានការសាទរយ៉ាងច្រើនពីសំណាក់មហាជនផងដែរ ។ មិនត្រឹមតែនាយចឺមទេដែលទទួលបានការប្រោសប្រទាន ក៏មានបុគ្គលសំខាន់ៗជាច្រើនទៀតដែលទទួលបានគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រដែរ ដូចជាលោក ហេង ឡុង ខាន់ សុផល ជាដើម ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម មានឈ្មោះជាផ្លូវការ «សុខ មេសា» មានទឹកដមសំឡេងផ្អែមស្រទន់ ស្គាល់លោកតាមរយៈបទចម្រៀងល្បីៗជាច្រើនបទ រាល់បទចម្រៀងរបស់លោកតែងអង្រួនចិត្តអ្នកគាំទ្រជាច្រើន ដោយមានការចូលរួមសកម្មភាពជាច្រើនក្នុងកិច្ចការសង្គមសប្បុរសធម៌កន្លងមក ទើបតារាចម្រៀងវ៏យក្មេងរូប ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «ធិបឌិន្ទ» ពីព្រះមហាក្សត្រ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់