• 2023-01-17 03:43:55
  • ព័ត៌មាន

ទំលើទ្រនំតែមួយ តារាល្បីៗ ៥ដួង បានជួបមុខ ខេមរៈ សិរីមន្ដ និយាយពាក្យស្វាមគន៍ប្លែកៗគ្នា

  • 2023-01-17 03:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលប្រិយមិត្ដបានដឹងកាលពីថ្ងៃទី១២ ខែមករា ខេមរៈ សិរីមន្ដ ធ្លាប់ជាតារាចម្រៀងប្រុសជួរមុខម្នាក់របស់ផលិតកម្មហង្សមាស បានដើរចូលផលិតកម្មGalaxy Navatra អមដោយការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ផលិតកម្មថ្មី។

ទន្ទឹមគ្នានេះ គេក៏ឃើញកំពូលតារាចម្រៀងប្រុស-ស្រីល្បីៗចំនួន ៥ដួង ប្រចាំផលិតកម្មថ្មីនេះ បានជួបមុខ និងនិយាយទល់មុខគ្នាជាលើកដំបូងក្នុងនាមជាតារាចម្រៀងរួមទ្រនំ។

១/ តារាចម្រៀងវ័យក្មេង សេង វណ្ណៈ ហៅNakfake។ លោកបានជួបនិយាយ និងថតរូបជាមួយលោក ខេមរៈ សិរីមន្ដ ហើយបាននិយាយស្វាគមន៍ថា៖ “ពិតជាត្រេកអរខ្លាំងណាស់ដែលបានជួបបងឧកញ៉ា ធ្លាប់តែពីក្មេងឃ្វាលគោ ស្រែកច្រៀងផ្អើលអស់ហើយ និងតាមដានគាត់គ្រប់បទ ពិតជាសប្បាយរីករាយមែន”។

២/តារាចម្រៀងសំឡេងស្អក ខេម បានបង្ហោះសារ និងរូបថតពីរថ្ងៃជាប់ៗគ្នាជាមួយលោក ខេមរៈ សិរីមន្ដ អមដោយសារស្វាគមន៍ថា៖ “ថ្ងៃជោគថ្ងៃជ័យ ស្វាគមន៍បងមន្ដ មកកាន់ Galaxy។ រីឯសារមួយទៀតលោកបាននិយាយថា៖ “ស្វាគមន៍Idol មកកាន់គ្រួសារ Galaxy Navatra”។

៣/តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលធ្លាប់ជាដៃគូចម្រៀងយ៉ាងសក្ដិសមជាមួយលោក ខេម និងព្រាប សុវត្ថិ នៅថ្ងៃអនាគតទំនងជាផលិតកម្មចាប់ឲ្យចម្រៀងជាមួយលោក ខេមរៈ សិរីមន្ដ ដែរ។ សីម៉ា បានថតរូប និងនិយាយទៅកាន់អនាគតដៃគូចម្រៀងរបស់ខ្លួនថា៖ “សូមស្វាគមន៍លោកពូឧកញ៉ា យ៉ាងកក់ក្ដៅមកកាន់គ្រួសារ Galaxy Navatra”។

៤/ វង្ស ថាណាន់។ តារាចម្រៀងប្រុសរូបនេះក៏មានឈ្មោះបោះសំឡេងមិនធម្មតាដែរ ក្រោយពីចូលក្នុងផលិតកម្មGalaxy ហើយលោកក៏មិនខ្លាចតារាចម្រៀងថ្មីៗដណ្ដើមប្រជាប្រិយភាពអ្វីដែរ។ ផ្ទុយទៅវិញវត្ដមានរបស់ឧកញ៉ា ខេមរៈ សិរីមន្ដ នៅពេលនេះបានធ្វើឲ្យលោកត្រេកអរ ហើយថតរូបជាមួយដោយនិយាយថា៖ “កម្មវិធីទទួលស្វាគមន៍វត្ដមានកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ មកកាន់គ្រួសារGalaxy ជាផ្លូវការ”។

៥/ ចំណែកតារាចម្រៀង ព្រាប សុវត្ថិ ដែលមានងារជាឧកញ៉ា ដូចគ្នានោះ ក៏បានជួបមុខ និងបង្ហាញភាពស្និទ្ធស្នាលជាលើកដំបូងក្នុងនាមជាតារាចម្រៀងរួមទ្រនំ។ បើទោះបីជាលោកមិនបានបង្ហោះពាក្យពេចន៍អ្វីតាមបណ្ដាញសង្គម ប៉ុន្ដែតាមរយៈរូបថតមួយសន្លឹកដែលគេថតបាន គឺបានបង្ហាញពីជម្រៅចិត្ដ និងមិត្ដភាពរបស់តារាចម្រៀងទាំងពីរដួងដែលទទួលបានងារជាឧកញ៉ាក្នុងរង្វង់សិល្បៈចម្រៀង៕

ជិន សុភ័ក្ដ្រ

មតិយោបល់