• 2023-01-19 03:18:34
  • ព័ត៌មាន

ភ្លក់រសជាតិសម្ដែងលើកដំបូង ពូឃ្លាំង ជញ្ជក់មាត់ ឥឡូវការងារថតចម្រៀងនៅណែនដៃក៏ចង់សម្ដែង

  • 2023-01-19 03:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំង កំពុងមមាញឹកខ្លាំងក្នុងអាជីពច្រៀងទាំងនៅក្នុងស្ទូឌីយោ និងឡើងលើឆាក។ ប៉ុន្ដែក្នុងពេលជាមួយគ្នានេះលោក ក៏មានអារម្មណ៍កាន់តែប្លែក ក្រោយរលាស់ខ្លួនទៅជាតារាសម្ដែងជាលើកដំបូងក្នុងខ្សែភាពយន្ដបែបកំប្លែងមួយជាមួយនាយគ្រឿន។

ក្នុងឱកាសចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើបអ៊ីឌិនហ្គាឌិន បឹងកក់ ពូឃ្លាំង និយាយថា រូបលោកក៏ចង់មានឱកាសដើម្បីបានសម្ដែងក្នុងរឿងក្រោយៗទៀតដែរ ហើយលោកចង់ឲ្យផលិតករដាក់តួលោកឲ្យត្រូវទៅនឹងចរិតរបស់លោកជាមួយតន្ដ្រីថ្មីៗដែលលោកស្រឡាញ់ចូលចិត្ដតាំងពីដើមរៀងមក។

“លង់ស្នេហ៍នាយគ្រឿន" របស់ផលិតកម្ម អិល ឌី គឺជាខ្សែភាពយន្ដខ្នាតធំដំបូងគេដែលលោកមានឱកាសសម្ដែង ប៉ុន្ដែក្នុងរឿងនេះលោកមានឈុតសម្ដែងតិចតួចប៉ុណ្ណោះ។ លោកសម្ដែងជាថៅកែមានភាពម៉ឺងម៉ាត់ ហើយត្រង់ឈុតខ្លះក៏មានជេរប្រទេចកូនចៅក្នុងក្រុមហ៊ុនដែរ។ តាមដំណឹងរឿងនេះ អាចនឹងចាក់បញ្ចាំងនៅក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះហើយ។

បើតាមតារាចម្រៀងរ៉េប ពូកែវោហាររូបនេះ ក្នុងឆ្នាំ២០២៣ រូបលោក និងកូនក្រុមដែលសហការគ្នាផលិតបទចម្រៀងផ្ទាល់ខ្លួនរបស់លោក មានអ្នកឧបត្ថម្ភថវិការយៈពេល ១ឆ្នាំពេញ អាចរស់បានយ៉ាងស្រួលដោយគេគ្រាន់តែកុងត្រា ឲ្យ​ក្រុម​លោកធ្វើបទចម្រៀងថ្មីៗឲ្យគេចំនួន ១០បទ ក្នុង១ឆ្នាំ គឺជាការស្រេច។

បើទោះបីជាជាប់រវល់ខ្លាំងទាំងការងារផលិតបទចម្រៀង និងឡើងឆាកតន្ដ្រីជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្ដែលោកក៏ចង់ភ្លក់រសជាតិសម្ដែងឲ្យបានកាន់តែច្រើនដែរ។ លោកបង្ហើបថា ក្នុងពេលនេះលោកទទួលបានចំណូលក្រាស់ក្រែលដែរពីអាជីពចម្រៀង ប៉ុន្ដែលោកក៏នឹងទទួលការងារជាBA ឬតួសម្ដែងផ្សេងទៀតក្នុងពេលជាមួយគ្នានេះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម