• 2023-01-19 06:51:29
  • ព័ត៌មាន

រងពាក្យមើលងាយធ្ងន់ធ្ងរបែបនេះតើ បានជា អាង សុជាតា និង​ម្ដាយ ក្ដៅស្លឹកត្រចៀកណាស់!

  • 2023-01-19 06:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង អាង សុជាតា និងម្ដាយ ធ្លាប់ប្រតិកម្មខ្លាំងៗទៅកាន់មនុស្សមួយចំនួនតាមបណ្ដាញសង្គមកាលពីដើមឆ្នាំ២០២៣ ប៉ុន្ដែអ្នកសិល្បៈ និងអ្នកគាំទ្រភាគច្រើនបានដឹងច្បាស់ពីមូលហេតុនេះឡើយ។

ទើបថ្ងៃនេះកញ្ញា អាង សុជាតា ហៅឈូឈូ បានទម្លាយមូលហេតុតាមរយៈSabay ថា រូបកញ្ញា និងម្ដាយអស់ការអត់ធ្មត់ ទើបឆ្លើយតបទៅនឹងពាក្យជេរប្រមាថ និងពាក្យរិះគន់ក្នុងន័យជាន់ពន្លិច ជាពិសេសទាក់ទងរឿងកញ្ញាប្រឡងបាក់ឌុបជាប់ និទ្ទេស “D”។

អាង សុជាតា៖ “ពីដំបូងឡើយរឿងរិះគន់រឿងហ្នឹង(ប្រឡង) ខ្ញុំអត់សូវខឹងអីប៉ុន្មានទេ តែដល់មានពាក្យខ្លះថា ខ្ញុំមិនដែលសូវរៀនផងប្រឡងជាប់ដែរ…ខ្ញុំហ្នឹងបុកលុយ(សូកប៉ាន់)គ្រូមែន…ខ្ញុំហ្នឹងឲ្យខ្លួនគ្រូមែន បានជាប់? សុទ្ធតែជាពាក្យដែលយើងទទួលយកអត់បានទាំងអស់ បានខ្ញុំថាខ្ញុំបានជាប់ប៉ុណ្ណឹងហើយថាអីចេះអីចុះ ចុះទម្រាំធ្លាក់ទៀតជាន់ខ្ញុំពន្លិចយ៉ាងម៉េចទៅ”។

បើទោះបីជារងពាក្យរិះគន់យ៉ាងនេះ ម្ដាយ និងកញ្ញា អាង សុជាតា ផ្ទាល់នៅតែមិនបាក់ទឹកចិត្ដ ហើយកំពុងបន្ដរៀនថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យIU ដោយចាប់ជំនាញគ្រប់គ្រង។ តារាសម្ដែង អាង សុជាតា គឺជាតារាខ្មែរវ័យក្មេងម្នាក់ក្នុងចំណោម ២នាក់ បានប្រឡងបាក់ឌុបជាប់ដូចគ្នាកាលពីខែធ្នូ ឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់