• 2023-01-24 07:30:00
  • ព័ត៌មាន

ទើបចាប់ផ្ដើមសិក្សា អាង សុជាតា បង្ហើបពីបំណងក្រោយរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ជាស្រេចទៅហើយ!

  • 2023-01-24 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង អាង សុជាតា ហៅឈូឈូ ទើបប្រឡងបាក់ឌុបជាប់នៅចុងឆ្នាំ២០២២ ហើយកំពុងបន្ដរៀនថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យអន្ដរជាតិ(IU)។ បើទោះបីជាមានការិះគន់ខ្លះទាំងការកញ្ញាប្រឡងបាននិទ្ទេសមិនសូវល្អ និងការទទួលបានអាហារូបករណ៍ទាំងដែលខ្លួនជាតារាមានលទ្ធភាពច្រើន ប៉ុន្ដែឈូឈូ ថាលែងខ្វល់ហើយប្រឹងរៀនរហូតដល់ចប់។

តារាសម្ដែងវ័យក្មេងសម្រស់បានរូបនេះ បានប្រាប់ Sabay ថា សព្វថ្ងៃនេះកញ្ញារវល់ក្នុងអាជីពសិល្បៈ តែក៏មិនភ្លេចការសិក្សាដែរ។ ទន្ទឹមគ្នានេះកញ្ញាក៏បានបង្ហើបពីគោលបំណងទៅថ្ងៃអនាគតថា ពេលរៀនចប់កញ្ញាអាចនឹងបើកអាជីវកម្មផ្ទាល់ខ្លួន ហើយជំនាញដែលកញ្ញាបានរៀននៅសាកលវិទ្យាល័យស្រាប់ អាចនឹងធ្វើឲ្យកញ្ញាគ្រប់គ្រងអាជីវកម្មបានល្អ និងរីកចម្រើន។

កញ្ញា អាង សុជាតា៖ “ឥឡូវខ្ញុំមានការងារសិល្បៈជាចម្បង តែមិនប្រាកដថាការងារសិល្បៈហ្នឹងនៅជាមួយយើងរហូតទេ អីចឹងយើងត្រូវរកការងារអីមួយផ្សេងទៀតដើម្បីធ្វើ មិនថាតែថ្ងៃខាងមុខយើងមានអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងយើងត្រូវការពារអីចឹងបង”។

គេសង្កេតឃើញ អាង សុជាតា មិនដែលធ្វើខ្លួនឲ្យនៅទំនេរឡើយ បើទោះបីជាពេលខ្លះកញ្ញារយាលដៃពីការងារក៏កញ្ញាខិតខំរៀនសូត្រ និងចូលរួមការងារសង្គមជាច្រើនទៀត។ ទាំងសកម្មភាពការងារ និងរៀនសូត្ររបស់ អាង សុជាតា សុទ្ធតែមានការជំរុញ លើកទឹកចិត្ដដោយផ្ទាល់ពីអ្នកម៉ាក់បង្កើត គឺអ្នកស្រី សឿនផាន ផាភួង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី