• 2023-01-25 10:42:03
  • ព័ត៌មាន

មើលរំលងមិនបាន! Style តែងខ្លួនពេលចាក់ឌីជេ របស់ អាវីដា ទាក់ទាញហួសនិយាយ

  • 2023-01-25 10:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវីដា គឺជាឌីជេដែលកំពុងទទួលបាន​ការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ពិសេសនាងបានធ្វើឲ្យគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់នូវសមត្ថភាពខាងផ្នែកឌីជេរបស់នាង។

ក្រៅពីរូបសម្រស់ស្រស់ស្អាត ឌីជេកម្ពុជាដែលមាន​ឈ្មោះពិត ពេជ្រ ចិន្តា ពិតជា​បាន​អង្រួនបេះដូងយុវវ័យឲ្យទទួលស្គាល់ពិតៗនូវភាពអស្ចារ្យដែល​នាង​មាន ដោយមិនពឹង​លើសម្រស់មួយមុខទេ។ នាង​បាន​យកទេពកោសល្យដែល​នាង​មាន​ មក​បង្ហាញ និងជ្រៀតចូលពិភព ឌីជេ នាមជាកូនស្រីម្នាក់ដែលមាន​ចិត្តមោះមុត ហើយជម្នះពាក្យថា «នារីពិតជាអាចធ្វើបានពុំចាញ់បុរសឡើយ»

ទោះជាពេញចិត្តនឹងស្ទីល​ចាក់ភ្លេង និងសមត្ថភាព​ខាង​វិស័យនេះ​ក៏ពិតមែន ប៉ុន្តែគ្រប់គ្នាដែលជាអ្នកគាំទ្ររបស់ ឌីជេ អាវីដា ក៏មិនអាច​រំលងក្រសែភ្នែក​បាន​ដែរ ពីការតុបតែង​ខ្លួនរបស់នាង ពេល​បំពេញការងារ​នេះ​ម្ដងៗ។

ដូច្នេះ​ជា​ការបង្ហាញ​ត្រួសៗ សូមទស្សនារូបភាព​ជា​ច្រើន​សន្លឹក​របស់ឌីជេ រូបស្រស់រូបនេះ​ ដែល​បាន​បង្ហោះ​កន្លងមក លើបណ្ដាញ​សង្គម​ផ្លូវការរបស់នាង៖

អ្វី​ដែល​គួរ​ចាប់អារម្មណ៍ដែរនោះ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ឌីជេ អាវីដា ក៏នឹង​មាន​វត្តមាន​ចូលរួមជា​ពិសេស និងជា​ចំណែកដ៏សំខាន់​មួយ ដើម្បី​ញ៉ាំងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ Slamball ដែលធ្វើឡើងតារាងបាល់វិសាខា កាន់តែអស្ចារ្យថែម​មួយកម្រិតដែរ។ ក្រៅពីបាន​ទស្សនាការ​សម្ដែង​ដ៏ប៉ិនប្រសប់របស់ អាវីដា កម្មវិធី​ក៏នឹង​មានការចូលរួមពី តារាកំប្លែងដ៏ល្បី នាយពាក់មី និងក្រុម OMG ផងដែរ៕

មតិយោបល់
អត្ថបទពេញនិយម