• 2023-01-26 07:03:52
  • ព័ត៌មាន

កប់ស៊េរី! ក្រុមរាំ OMG នឹងនាំក្បាច់ K-Pop ទៅអង្រួនការប្រកួតផ្ដាច់​ព្រ័ត្របាល់ទះ Slamball ថ្ងៃសៅរ៍នេះ

  • 2023-01-26 07:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមរាំនារីរូបស្រស់ដ៏ល្បីល្បាញ OMG នឹងទៅសម្ដែងក្បាច់រាំយ៉ាងរស់រវើក ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្របាល់ទះ Slamball នៅកីឡដ្ឋានវិសាខា នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ឆាប់ៗនេះ។

ជាមួយសមត្ថភាពពហុវិស័យទាំងការច្នៃប្រឌិតរាំក្បាច់ K-Pop បង្ហាញម៉ូដ និងសម្ដែង ក្រុមរាំ OMG បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈអស់រយៈពេលប្រមាណ ១ទសវត្សរ៍មកហើយ។

ក្រុមរាំនារី ដែលទទួលបានការគាំទ្រច្រើនពីសំណាក់យុវវ័យមួយនេះ ក៏បានសហការជាមួយអ្នកជំនាញក្នុងការបង្កើតចេញនូវចង្វាក់ភ្លេង និងបទចម្រៀងផ្ទាល់ខ្លួន និងធ្លាប់បានជាប់ជាតំណាងកម្ពុជាស្ថាពរទៅប្រកួតរាំជាលក្ខណៈអន្តរជាតិលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃ K-POP World Festival នៅទីក្រុងសូវ៉ុន ប្រទេស​កូរ៉េខាងត្បូង កាលពីចុងឆ្នាំ ២០១៩។

នៅពុំទាន់ដឹងថា ក្រុមរាំនារី OMG នឹងនាំយកក្បាច់រាំបទចម្រៀងមួយណាមកសម្ដែងជូនទស្សនិកជន និងហ្វេនគាំទ្របាល់ទះ ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ Slamball នៅចុងសប្ដាហ៍នេះទេ។

អ្វីដែលគួរចាប់អារម្មណ៍ដែរនោះ ក្រៅពីការសម្ដែងក្បាច់រាំ K-Pop របស់ក្រុមរាំនារី OMG ការប្រកួតបាល់ទះ Slamball ផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ក៏មានវត្តមានចូលរួមអង្រួនកម្មវិធីពី ឌីជេរូបស្រស់ អាវីដា និងតារាកំប្លែងដ៏ល្បីល្បាញ នាយពាក់មី ផងដែ ដើម្បីញ៉ាំងឱ្យវគ្គផ្ដាច់ព្រ័ត្រដ៏ស្វិតស្វាញនេះពោរពេញដោយទស្សនីភាពដ៏រំជើបរំជួល។

សូមរីករាយចូលរួមទស្សនាទាំងអស់គ្នានៅកីឡដ្ឋានវិសាខា នៅទីតាំងតាមតំណភ្ជាប់ ទីតាំង​កីឡដ្ឋានវិសាខា

មតិយោបល់