• 2023-01-27 02:34:33
  • ព័ត៌មាន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជម្រះមន្ទិលមហាជន ក្រោយរងការចោទថាមានជំនួញមិនស្អាតស្អំ

  • 2023-01-27 02:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រលាស់ខ្លួនចេញពីពលករនៅកូរ៉េ និងជាតារាចម្រៀងវ័យក្មេង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកសាងកេរ្ដិ៍ឈ្មោះយ៉ាងសម្បើមរហូតដល់មហាជនទទួលស្គាល់នូវស្នាដៃ ព្រមទាំងទឹកចិត្ដសប្បុរសរបស់លោកតាមរយៈការជួយគាំទ្រជាថវិកាជាបន្ដបន្ទាប់ដល់រាជរដ្ឋាភិបាល ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ឬអ្នកងាយរងគ្រោះ។

ទន្ទឹមគ្នានេះក៏មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាក់ទងនឹងជំនួញរបស់អ្នកឧកញ៉ា ថាមិនស្អាតស្អំ ឬលាងលុយកខ្វក់។ តាមរយៈសារព័ត៌មាន The Cambodia Daily​ ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានធ្វើសេចក្ដីរាយការណ៍ និងបង្កើតជាវេទិកាជជែកលើរឿងជំនួញលក់ផ្ទះល្វែង និងជំនួញដទៃទៀតរបស់អ្នកឧកញ៉ា ថាកំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឲ្យអ្នកមានអំណាច។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រើបណ្ដាញសង្គមផ្ទាល់ខ្លួនបកស្រាយថា៖ “បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន.....? និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន? បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីឲ្យពូតាំងសារ៉ាដាបានយល់?”។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានពន្យល់ពីប្រភពដើមទុន ដោយអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម។ ការលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ម្ចាស់គម្រោងក៏ទទួលបានផលចំណេញ។ តែយ៉ាណា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ថា បើមិនយល់មកពីការរកស៊ី លោកឲ្យក្រុមកាងារបង្រៀនរកស៊ី។

ទន្ទឹមនឹងនេះដែល អ្នកឧកញ៉ា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលអ្នកឧកញ៉ាសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ ហើយលោកមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នា៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម