• 2023-01-29 08:30:44
  • ព័ត៌មាន

ចំរុងចំរើនណាស់ គ្រាន់​ដើម ២០២៣ ល្បី​ប្រុស​ស្អាត ចាដេត រកបានជាង ១០០K?

  • 2023-01-29 08:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ចម្រៀង និង​ជា Vlogger ល្បី​ឈ្មោះ​មួយ​រូប​លោក ចាដេត នៅ​ដើម​ឆ្នាំ ២០២៣​នេះ ផ្ដើម​មាន​ទីផ្សារ​ល្អ ក្នុង​នោះ​ល្បី​ថា លោក​ទើប​នឹង​ទទួល​បាន​ការងារ​ថ្មី​ដ៏​ធំ​មួយ ជាមួយ​តម្រុយ​ថា មាន​ថ្លៃហត់នឿង​ខ្ពស់​កប់ពពក​ក្នុង​ប្រវត្តិការងារ​របស់​លោក​ថែម​ទៀត។

តម្រុយ​នេះ បន្ទាប់​ពី ចាដេត បាន​លេច​មុខ​ក្នុង​កម្មវិធី​ធំ​មួយ​របស់ Miss ដែល​បាន​ប្រារព្ធ​ពិធី​ជប់​លៀង និង​ប្រកាស BA របស់​ខ្លួន។ ចាដេត បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​ពិធីករ បាន​ប្រកាស​ថា លោក​នេះ​ហើយ គឺ​ជា BA របស់​ផលិតផល​ខាង​លើ ក្រោម​សំឡេង​ទះដៃ​យ៉ាង​កងរំពង​ពី​ភ្ញៀវ​កិត្តិយស​ភាគច្រើន​ជា​តំណាង​ចែកចាយ រាប់រយនាក់។

តាម​កិច្ចព្រមព្រៀង ចាដេត នឹង​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​របស់ Miss ៣ឆ្នាំ ក្នុង​តម្លៃ​ពលកម្ម​១​ដែលមិន​ត្រូវ​បាន​បញ្ចេញ​ជា​ចំហរ។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ចាដេត បញ្ជាក់​ថា លោក​រីករាយ​មែន​ទែន ព្រោះ​នេះជា​ការងារ​ធំ​ទី​១​របស់​លោក​ដែល​សម្រេច​បាន​នៅ​ឆ្នាំ​ដើម​ថ្មី ២០២៣ ប៉ុន្តែ​លោក​បាន​បដិសេធន៍​និយាយ​ពី​តម្លៃ​ពិត​ប្រាកដ​កុងត្រា​ការងារ​រវាង​លោក និង​ក្រុមហ៊ុន ដោយ​លោក​គ្រាន់​តែ​បង្ហើប​ថា ជា​តម្លៃ​មួយ​ដ៏​ខ្ពស់។ លោក​ថ្លែង "រឿង​តម្លៃ​ខ្លួន ខ្ញុំ​សុំ​អត់និយាយ...តែ​អាច​និយាយ​បាន ជា​តម្លៃ​មួយ​ដ៏​ខ្ពស់ គឺ​ខ្ពស់​មែន​ទែន...”។

យ៉ាង​ណា​ក៏​ដោយ ​ប្រភព​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុមការងារ​ភាគី​ទាំង​ពីរ បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា តម្លៃកុងត្រា​រវាង​ចាដេត ជាមួយ Miss មាន​តម្លៃ​ដល់​ទៅ​ជាង ១០ម៉ឺន​(100k)ដុល្លារ​ឯណោះ។ នៅ​មុន​ទទួល​បាន​កុងត្រា​ការងារ​ធំមួយ​នេះ តាម​សាមី​ខ្លួន​ថា ​ដើម​ឡើយ លោក​ក៏​ជា​អ្នក​ប្រើ​ប្រាស់​ផលិតផល​របស់ Miss ម្នាក់​ដែរ។

ចំណុច​នេះ តារា​ប្រុស បាន​គូស​បញ្ជាក់​ថា តាម​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​នេះ លោក​អាច​ចែករំលែក​ថា យីហោ​ផលិតផល​មួយ​នេះ មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការបំពេញបន្ថែម សុខភាពសម្រស់របស់លោកអ្នក តាំងពីចុងសក់ ដល់ចុងជើង។

ក្នុង​កិច្ចការ​នេះ ចាដេត ត្រូវ​បាន​ជ្រើសរើស​ងាក​មកលោកឧកញ៉ា​វ័យ​ក្មេង ឡាយ លីហួរ និង​លោក​ជំទាវ ឡៃ ស៊ូយៀក ដែល​ជា​ម្ចាស់​ប្រេន Miss បាន​លើក​ឡើង​ថា ចាដេត មាន​ល្អ​ទាំង​ព្រម ទាំង​ទេពកោសល្យ រូបរាង ពិសេស​បំផុត​គឺ​សម្ភស្ស​ស្បែក​របស់​លោក ស​ម៉ដ​ល្អ សម​បំផុត​ក្នុង​ការងារ​ជា​ទូតសុច្ឆន្ទៈ​របស់ Miss។

ក្នុង​ភាព​ជា​ទូតសុច្ឆន្ទៈ​របស់ Miss ចាដេតត្រូវ​បាន​គេ​ធ្វើ​ពិធី​ទទួល​យ៉ាង​ឧឡារិក ជាមួយ​វត្តមាន​ភ្ញៀវ​កិត្តិយស​ភាគ​ច្រើន​ជា​អ្នក​ចែកចាយ​បន្តប្រមាណ​ជិត ១ពាន់​នាក់ ក្នុង​នោះ​ក៏​មាន​ពិធី​ចែក​រង្វាន់​តំណាងចែកចាយ​ឆ្នើម ដែល​មាន​ទឹក​ប្រាក់​សរុប​រាប់​ម៉ឺនដុល្លារ​អាមេរិក​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់