• 2023-01-30 02:51:28
  • ព័ត៌មាន

Jin ទទួលបានរង្វាន់ពិសេស ក្រោយឈ្នះពីកម្មវិធីរៀបចំនៅមូលដ្ឋានហ្វឹកហាត់ទាហានថ្មីៗនេះ

  • 2023-01-30 02:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ទើប​ទទួល​បាន​ ថ្មីៗនេះ​ បាន​ឲ្យដឹង​ថា​ ក្រោយបញ្ចប់វគ្គហ្វឹកហាត់កាលពីពាក់កណ្ដាលខែ មករា ពេលនេះ Jin និងក្រុមទាហានរួមគ្នា បាន​សម្រេចជោគជ័យមួយទៀត ពីកម្មវិធីកម្សាន្តរបស់កងទ័ព ព្រមទាំងទទួលបាន​រង្វាន់ដ៏អស្ចារ្យទៀតផង។

ផ្អែកតាម Post មួយដែលត្រូវបាន​បង្ហោះលើប្រព័ន្ធអនឡាញ បានរាយការណ៍ថា ថ្មីៗនេះក្រុមរបស់ Jin បានឈ្នះ​តំណែង​លេខ នៅមូលដ្ឋានទ័ព សម្រាប់កម្មវិធី Seollal។ ចំពោះ​រង្វាន់ ដែល​ក្រុមរបស់លោក ទទួល​បានគឺ វិស្សមកាលឈប់សម្រាក។ ក៏មាន​ការ​ឲ្យដឹង​ទៀតថា សាមជិក BTS រូបនេះ បាន​បង្រៀនក្បាច់រាំផ្ទាល់ជាមួយនឹង​សមាជិកក្រុមរបស់លោកទៀតផង ដើម្បីធ្វើយ៉ាងណា អាច​ដណ្ដើមជោគជ័យបានក្នុងកម្មវិធីសប្បាយៗមួយនេះ។

បញ្ជាក់ផងដែរថា Jin បាន​ចូលហាត់ទាហាន គ្រប់ ៥សប្ដាហ៍ ហើយ នៅបន្ទាយហ្វឹកហាត់មូលដ្ឋាន ហើយក៏បានចូលរួមកម្មវិធីបញ្ចប់វគ្គហ្វឹកហាត់ជាផ្លូវការ នៅថ្ងៃទី១៨ ខែមករាកន្លងទៅផងដែរ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់