• 2023-01-30 06:03:26
  • ព័ត៌មាន

ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ Slamball នាយពាក់មី ធ្វើឲ្យគ្រប់គ្នាសើចហួសចិត្ត ដោយសារត្រាប់ កុកស៊ី

  • 2023-01-30 06:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣ កម្មវិធីប្រកួតកីឡាបាល់ទះ Slamball វគ្គផ្ដាច់ព្រ័ត្របាន​បញ្ចប់ដោយរលូន និងជោគជ័យបំផុត ដោយជើងឯកក៏ត្រូវបាន​រកឃើញហើយគឺ ក្រុម កំពង់ស្ពឺ យុន រាជ ជាម្ចាស់ពានសម្រាប់ព្រឹត្តិការណ៍រដួវកាលទី ១ នេះ។

ក្រុមកំពង់ស្ពឺ យុន​រាជ ម្ចាស់ពានកីឡាបាល់ទះ Slamball រដូវកាលទី ១

ក្រៅពីការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមជើងខ្លាំងក្នុងវគ្គ ផ្ដាច់ព្រ័ត្រនេះ ទស្សនិកជន​ដែល​បានអញ្ជើញទៅទស្សនាផ្ទាល់ ក៏ពេញចិត្តពេញទំហឹង​ដែរ នឹងទស្សនីយភាពកំប្លែងរបស់ក្រុមកំប្លែងនាយពាក់មី។ នាមជាអ្នកដែលតែងញ៉ាំងបរិយាកាសឲ្យរីករាយ នាយពាក់មី និងក្រុម ដែលមាននាយក្រូច នាយតាកស៊ីជាដើម បាន​លើកយកការសម្ដែង ដោយនាយជាអ្នកត្រាប់ធ្វើជាអ្នកដើរកន្ទ្រាក់ស៊ីលុយតាមភូមិ (ភាសានិយាយហៅថា កុកស៊ី) ដូចអ្វីដែលធ្លាប់កើតមាន​ក្នុងសង្គមរស់នៅដែរ។

ឈុតសម្ដែងនេះ បានធ្វើឲ្យទស្សនិកជនដែលបាន​ទៅទស្សនាផ្ទាល់សើចគឹលពេញទីតាំងកម្មវិធី បន្ថែមលើពេលវេលាងស្ចារ្យចេញពីការប្រកួតផ្សេងទៀតដែរ៕

ទស្សនាវីដេអូពេញខាងក្រោម៖

មតិយោបល់