• 2023-02-01 02:58:36
  • ព័ត៌មាន

តោះ! ទស្សនាការប្ដេជ្ញាចិត្ដរបស់ គង់ ច័ន្ទណារីយ៉ា នៅព្រលានយន្ដហោះមុននេះ

  • 2023-02-01 02:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាតំណាងជាតិកម្ពុជា គង់ ច័ន្ទណារីយ៉ា បានឡើងយន្ដហោះចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតក្នុងកម្មវិធី "Miss Teen Global” នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ មុននេះបន្ដិចកញ្ញា បានប្រាប់អ្នកគាំទ្រដោយផ្ទាល់ និងតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាន ថាការប្រកួតលើកនេះកញ្ញាសង្ឃឹមបានឡើងTop ប្រហែល ៩០%។

ការរំពឹងទុកខ្ពស់បែបនេះ ក៏ដោយសារតែកញ្ញាបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយសំណួរ ព្រមទាំងបានហាត់រៀននូវវិញ្ញាសារខ្លះដែលត្រូវប្រកួតនោះទៀតផង។ ដើម្បីកុំឲ្យកាតពេលយូរ សូមប្រិយមិត្រតាមដានស្ដាប់ និងទស្សនាវីដេអូLive របស់ផេក Miss Preteen International Cambodia ដូចតទៅ៖

សូមបញ្ជាក់ថា គង់ ច័ន្ទណារីយ៉ា គឺជាបវរកញ្ញាលំដាប់រងទី៣ MPIC គ្រងតំណែង Miss Teen Global កម្ពុជា បានចេញទៅប្រកួតលើឆាកអន្ដរជាតិដើមខែកុម្ភៈ ឆ្នាំ២០២៣។ កម្មវិធីប្រកួតធ្វើនៅប្រទេសម៉ាឡេស៊ី៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម