• 2023-02-02 03:06:05
  • ព័ត៌មាន

នាយចឺម នាំគ្រួសារដើរលេងឆ្ងាយម្ដង ធ្លោយមាត់រឿងខ្លួនកំពុងរកលុយបានច្រើន

  • 2023-02-02 03:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ មេសា ហៅនាយចឺម ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងក្នុងអាជីពចម្រៀង និងសកម្មភាពសង្គមរហូតទទួលបានគ្រឿងឥស្សរិយសពីព្រះមហាក្សត្រ បានបញ្ចេញរូបថតជុំគ្រួសារដើរកម្សាន្ដ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប អមជាមួយពាក្យប្លែកៗ។

នាយចឺម និយាយថាលោកពិតជាសប្បាយចិត្ដ ព្រោះមិនងាយហៅឪពុក-ម្ដាយ ក្រុមគ្រួសារដើរលេងបានទេ ទើបតែពេលនេះលោកបបួលបានសម្រេច។ លោកឆ្លៀតក្លែមពាក្យដែលមនុស្សទូទៅតែងតែពោលថា “ធ្វើបុណ្យ ទាន់ខែភ្លឺ” មកដាក់ថា៖ “ធ្វើបុណ្យ ទាន់រកបាន"។

តាមរយៈសកម្មភាព និងពាក្យសម្ដីទាំងនេះ គេអាចយល់បានថា នាយចឺម កំពុងតែកាក់កបខ្លាំងក្នុងអាជីពចម្រៀង ហើយជាញឹកញយគេឃើញលោកចេញច្រៀងតាមខេត្ដ និងតាមស្ថានីយទូរទស្សន៍ផ្សេងៗ៕

ជិន សុភ័ក្ដ្រ

មតិយោបល់