- 2023-02-02 07:44:37
- ព័ត៌មាន
ក្រុមកំប្លែង តាវ៉ិចទ័រ នឹងមានវត្តមានលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5?
- 2023-02-02 07:44:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកំប្លែង តាវ៉ិចទ័រ នឹងមានវត្តមានលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5?
ចន្លោះមិនឃើញ
តាមផែនការក្រុមកំប្លែងនាយពែកមីដ៏ល្បី នឹងមានវត្តមាននៅកញ្ចក់ទូរទស្សន៍ TV5 ក្នុងកម្មវិធីកំប្លែងថ្មីមួយដែលមានឈ្មោះថា កម្មវិធី "ចៅលោកតា" ដែលដឹកនាំផ្ទាល់ពីលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ តែម្ដង។
តាមលោកស៊ិន សណ្ដោស ផលិតករ 9 Colors Production បានឲ្យដឹងថា កម្មវិធីកំប្លែង "ចៅលោកតា" ជាកម្មវិធីថ្មី ដែលមានការសម្តែងពីក្រុមចៅលោកតា បូករួមភ្ញៀវកិត្តិយស ជាអ្នកដែលមានវោហារស័ព្ទ កំប្លុកកំប្លែង និងមានបទពិសោធ ទៅតាមជំនាញនីមួយៗផ្សេងៗពីគ្នា ទៀតផង។ ពួកគាត់នឹងមកចែករំលែកបទពិសោធដល់ក្រុមចៅលោកតា និងបង្កើតការជជែកកំប្លែង លេងសើចពេញមួយម៉ោងរៀងរាល់ចុងសប្តាហ៍។
ជាមួយគ្នា អ្នកនាង រស់ ឡុងម៉ាឡែន ប្រធានទីផ្សារស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងឱ្យដឹងថា កម្មវិធីកំប្លែង «ចៅលោកតា» គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀតសម្រាប់ទស្សនិកជន ដែលតែងតែជឿជាក់ និងទុកចិត្តមកលើ TV5 ដែលគ្រប់កាលៈទេសៈគ្រប់ពេលវេលាតែងតែរិះរកអ្វីថ្មី និងប្លែកៗសម្រាប់បំពេញចក្ខុរបស់ទស្សនិកជន។
អ្នកនាង ថ្លែងថា “យើងជឿជាក់ថា ការផ្សាយផ្ទាល់កម្មវិធីកំប្លែង «ចៅលោកតា» នេះ ទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ប្លែកមិនធ្លាប់មានពីមុន ព្រោះរាល់កម្មវិធីកំប្លែងគ្រប់សប្តាហ៍នឹងមានសាច់រឿងខុសៗគ្នា កំប្លែងសើច សំណើចបង្កប់ការអប់រំ គួបផ្សំនឹងភាពប៉ិនប្រសប់ពីតារាកិត្តិយសដែលមានឈ្មោះបោះសំឡេង និងភាពកំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះនឹងកាន់តែធ្វើអោយកម្មវិធីពោរពេញទៅដោយសំណើច សើចតាំងពីដើមរហូតដល់ចប់”។
ក្រោយបើកសម្ពោធម្សិលមិញនេះ កម្មវិធីកំប្លែងថ្មី "ចៅលោកតា" នឹងធ្វើការផ្សាយផ្ទាល់ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១២:០០ ដល់ ១៣:០០នាទី លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5 ចាប់ពីថ្ងៃសៅរ៍ទី 04 ខែ កុម្ភៈ ឆ្នាំ 2023 នេះតទៅ៕