• 2023-02-03 07:33:10
  • ព័ត៌មាន

ប៊ី សុធារី ត្រូវខកកម្មវិធីក្នុងស្រុក ស្រវាចាប់ឱកាសល្បីនៅក្រៅប្រទេស

  • 2023-02-03 07:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ី សុធារី គឺជាMiss Charm Cambodia 2023 និងជាតួអង្គសេដ្ឋីនី ក្នុងខ្សែភាពយន្ដរឿង "ម្ចាស់កីតម្បាញ" នឹងចេញទៅប្រកួតបវរកញ្ញាលើឆាកអន្ដរជាតិ ដោយទៅដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅម៉ោង២រសៀលថ្ងៃទី៣ ខែកុម្ភៈ នេះហើយ។

បើតាមផលិតករ កៅ សីហា កញ្ញា ប៊ី សុធារី មិនបានចូលរួមសម្ពោធខ្សែភាពយន្ដខ្នាតធំ គឺរឿង “ម្ចាស់កីតម្បាញ” ដែលខ្លួនជាតួអង្គសំខាន់នៅថ្ងៃទី៥ ខែកុម្ភៈ ខាងមុខនេះទេ ដោយសារតែកញ្ញារវល់ចេញទៅប្រកួតក្នុងកម្មវិធី “Miss Charm 2023”។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក កៅ សីហា និយាយថា សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅថ្ងៃនេះពេលទៅដល់ព្រលានយន្ដហោះនៅម៉ោង ២រសៀល

លោក កៅ សីហា៖ “ពេលសម្ពោធរឿង ម្ចាស់កីតម្បាញ អាប៊ី មិនបានចូលរួមទេ ព្រោះភារៈកិច្ច កាតព្វកិច្ចដ៏ធំរបស់អាប៊ី គឺកំពុងយកម្ពុជាទៅបង្ហាញពិភពលោកលើវេទិកាដ៏អស្ចារ្យចែងចាំងនៃសម្រស់ល្អឯកមកពីបណ្ដាទ្វីបនានាលើភពផែនដី”។

មុនចេញដំណើរប្រហែល១សប្ដាហ៍ កញ្ញា ប៊ី សុធារី ក៏ធ្លាប់ប្រកាសដល់អ្នកគាំទ្រថាខ្លួននឹងចេញដំណើរទៅប្រទេសវៀតណាម នៅថ្ងៃនេះដើម្បីចូលរួមការប្រកួតក្នុងកម្មវិធីដ៏អស្ចារ្យនេះម្ដងហើយ។ ចំពោះការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់