• 2023-02-09 03:16:26
  • ព័ត៌មាន

ហង្ស ឈា ថាដំណើរ​ចុះមក​តៃវ៉ាន់ គឺ​ជា​បេសកកម្ម​ដ៍​ធំ សម្រាប់​ផែនការ​ធំ ២០២៣

  • 2023-02-09 03:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង្ស ឈា អ្នក​ធានា​សិល្បករ​ខ្មែរ​ទៅ​អាមេរិក និង​ជា​ពាណិជ្ជករ​មួយ​រូប​នៅ​សហរដ្ឋអាមេរិក ថ្មី​ៗ​នេះ​បាន​ចុះ​មក​ដល់​ទឹក​ដី​កោះតៃវ៉ាន់​លើក​ដំបូង​ ដែល​លោក​បង្ហើប​ថា នោះ​ជា​បេសកកម្ម​ធំ សម្រាប់​ផែន​ការ​ធំ​របស់​លោក​ក្នុង​ឆ្នាំ ២០២៣ នេះ។

រយៈ​ពេល​១សប្ដាហ៍​ពេញ​លោក​ស្នាក់​នៅ​លើ​កោះ​តៃវ៉ាន់។ លោក​មក​ទី​នេះ ដើម្បី​ទស្សនកិច្ចតាម​ការ​អញ្ជើញ​របស់​រោកចក្រ​តែគុជ​យីហោ "Boba Tea” ជា​ពាណិជ្ជនាម​ភេសជ្ជៈ​កំពុង​ល្បី​ឈ្មោះ​នៅ​សហរដ្ឋអាមេរិក ហើយ​លោក​ជា​ម្ចាស់​ផ្ទាល់។ "ការ​ងារ​ដែល​ខ្ញុំចុះ​មក​តៃវ៉ាន់​ហ្នឹង គឺ​ជា​ការ​ទៅ​ទស្សនកិច្ច​រោងចក្រ​ផ្ទាល់​ដែល​ជា​ប្រភព​ដើម​របស់​តែ​គុជ "Boba Tea” ហ្នឹង​តែ​ម្ដង...”។

លោក ហង្ស ឈា បានធ្វើ​កិច្ច​ពិភាក្សា​ពាណិជ្ជ​តាម​រយៈ​អនឡាញ​ជាមួយ​ខាង​រោងចក្រ​តៃវ៉ាន់រួច​រាល់ មុន​ពេល​តំណាង​រោចក្រ​បាន​អញ្ជើញ​លោក​មក​ធ្វើ​ទស្សនកិច្ច​រោង​ចក្រផ្ទាល់​កាល​ពី​សប្ដាហ៍​មុន។ មក​ដល់​ពេល​នេះ លោក​បាន​ហោះ​ទៅ​អាមេរិក​វិញ​ហើយ ក្រោយ​សម្រេច​លទ្ធផល​ការងារ​មួយ​ចំនួន។

ហង្ស ឈា ជួប​ជាមួយ​សមភាគីរោងចក្រ Boba Tea

អតីត​តារា​ប្រុស​រូប​នេះ បង្ហើប​ថា លោកបាន​សម្រេច​ចិត្ត​ធ្វើ​កិច្ចព្រមព្រៀង​នាំ​ចូល​សម្ភារៈ​ គ្រឿង​ទេស​មួយ​ចំនួន​ដែល​បម្រើ​ឲ្យ​ការ​ផលិត​តែគុជ "Boba Tea” ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិក។ កិច្ច​ព្រមព្រៀង​ថ្មី​នេះ នឹង​គាំទ្រ​ដល់​សង្វាក់​ផលិតកម្ម​របស់ “Boba Tea Ice Snow and House” របស់​លោក រួម​នឹង​ម្ចាស់​អាជីវកម្ម​ដែល​បាន​ទិញ Frenchise យក​ទៅ​ធ្វើ​អាជីវកម្ម​បន្ត​នៅ​រដ្ឋ​ផ្សេង​ៗ។

មក​ទល់​បច្ចុប្បន្ន អាជីវកម្ម​តែគុជ Boba Tea Ice Snow and House” បានលក់​សិទ្ធិ​ទៅ​ឲ្យ​ម្ចាស់​អាជីវកម្ម​នៅ​តាម​រដ្ឋ​ជា​ច្រើន​រួច​មកហើយ។ ក្នុង​បទ​សម្ភាសន៍​តាម​សារ​អេឡិចត្រូនិក លោក ហង្ស ឈា បង្ហើប បច្ចុប្បន្ន លោក​ក៏​កំពុងសាងសង់​ទីតាំង​អាជីវកម្ម​នេះ ចំនួន ៤បន្ថែម​ទៀត​ដែរ ស្របពេល​នៅ​ព្រឹក​នេះ លោក​បាន​បញ្ចេញ​រូបភាព​ពី​ដំណើរ​ការ​សាង​សង់​នោះ​ទៀត​ផង។

ដំណើរ​ការសាងសង់ហាងថ្មី តែគុជ BobaTea

"បន្ទាប់​​បញ្ចប់​ការសាងសង់​ហាង​ថ្មី ចំនួន៤​នេះ យើង​ក៏​នឹង​បើក​ហាង​បន្ត​បន្ទាប់​ទៀត ក្នុង​នោះ​មាន​ទាំង​ហាង​របស់​យើង​ផ្ទាល់ និង​ហាង​ដែល​គេ​ទិញ​សិទ្ធិ​ទៅ​ធ្វើ​អាជីវកម្ម​ផង" ហង្ស ឈា បន្ថែម៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី