• 2023-02-17 02:56:54
  • ព័ត៌មាន

តារាល្បីៗ ជូនពរ​គ្រួសារ​តារាចម្រៀង ទេព បូព្រឹក្ស ទើបសម្រាល​កូន ជាមួយ​ពាក្យពេចន៍​ដ៏កក់ក្ដៅផ្សេងៗគ្នា

  • 2023-02-17 02:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង តារា​សម្ដែង ពិធីករ-ពិធីការិនី បង្ហាញ​ទឹកចិត្ដ​ត្រេកអរ​ចំពោះ​ការ​សម្រាល​កូន​ដោយ​សុវត្ថិភាព​របស់​តារា​មច្រៀង ទេព បូព្រឹក្ស កាល​ពី​ល្ងាច​មិញ ដោយ​ទទួល​បាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ហើយ​ប៉ា ម៉ាក់ បាន​ដាក់​ឈ្មោះ​ឲ្យ​ភ្លាម​ថា "ទេព បញ្ចវរាប ហៅក្រៅ Albert។

ក្រោយ​ពី​ប្រកាស​ដំណឹង​នេះ​តាម​បណ្ដាញ​សង្គម មាន​អ្នក​គាំទ្រ និង​មិត្ដ​សិល្បៈ​ជា​ច្រើន​បាន​ចូល​ខមិន និង​ជូនពរ​ដោយ​ពាក្យ​ពេចន៍​យ៉ាង​កក់ក្ដៅ។ ជាក់​ស្ដែង​ពិធីករ ប៉ែន ចំរុង បាន​និយាយ​ថា៖ "អ៊ុំ សូម​ចូលរួម​អបអរ​សាទរ សម្រាប់​ការ​ឃើញ​ពិភព​លោក​ដ៏​ស្រស់ស្រាយ និង​សូម​ជូនពរ​ឲ្យ​ម៉ាក់ៗ និង​បេប៊ី មាន​សុខភាព​ល្អ ព្រម​ទាំង​ក្រុម​គ្រួសារ​មាន​ក្ដី​សុខ​បំផុត"។

ចំណែក​តារា​សម្ដែង គឹម លីហ្សា ​វិញ បាន​អបអរសាទរ​អ្នក​នាង ទេព បូព្រឹក្ស និង​លោក ជី ដេវីត ហើយ​ក៏​បាន​និយាយ​ពាក្យ​ស្វាគមន៍​ទៅ​កាន់​ក្មេង​តូច​ដែល​បាន​មក​កាន់​ពិភព​លោក​ដ៏ស្រស់ស្រាយ​នេះ។ ទន្ទឹម​គ្នា​នេះ​កញ្ញា នី មុន្នីនាថ និង​លោក ថុល សុភិទិ បាន​ក៏​បង្ហាញ​ទឹកចិត្ដ​ត្រេកអរ​ស្រដៀង​គ្នា​ថា៖ សូម​ចូល​រួម​ត្រេកអរ និង​អបអរសាទរ​សម្រាប់​ការ​ឃើញ​ពិភព​លោក​ដ៏​ស្រស់ស្រាយ និង​សូម​ជូនពរ​ឲ្យ​ម៉ាក់ និង​បេប៊ី​មាន​សុខភាព​ល្អ ព្រម​ទាំង​ក្រុម​គ្រួសារ​មាន​ក្ដី​សុខ​បំផុត។

ចំពោះ​គម្រោង​យក​របស់​គ្រួសារ​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​គូ​នេះ ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​លោក ជី ដេវីត បន្ទាប់​ពី​អ្នក​គាំទ្រ​ជជីក​សួរ​នៅ​ក្នុង​កម្មវិធី​ប្រគំន្ដ្រី​មួយ​នៅ​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ។ លោក​នឹង​មិន​យក​កូន​តែ​មួយ​ទេ ប៉ុន្ដែ​ត្រូវ​យក​បន្ថែម​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ចំពោះ​ចំនួន​កូន ហើយ​ត្រូវ​កំណត់​រយៈ​ប៉ុន្មាន​បាន​យក​មួយ​ទៀត​នោះ គឺ​លោក​មិន​អាច​កំណត់​បាន​ទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់