• 2023-02-21 05:22:50
  • ព័ត៌មាន

សម្រាប់អ្នកចូលចិត្តខាង Fashion ​ត្រូវ​ចែកឲ្យច្បាស់នូវភាពខុសគ្នារវាង Sustainable Fashion និង Fast Fashion

  • 2023-02-21 05:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sustainable Fashion និង Fast fashion សុទ្ធតែកើតចេញពីការប្រើគំនិតទៅបង្កើត ហើយមាន​គុណតម្លៃរៀងខ្លួន។

ទោះជាយ៉ាងណា ក៏នៅតែមាន​កត្តាមួយចំនួន ដែល​បង្ហាញថាវា​មាន​លក្ខណៈខុសប្លែកពីគ្នា ត្រង់ Sustainable Fashion ពុំសូវទទួល​បាន​ការ​ចាប់អារម្មណ៍ច្រើនទេពីប្រជាជន​នៅកម្ពុជា ដោយសារតែតម្លៃរបស់​វា​ខ្ពស់ ពោលគឺមានតេអ្នកមានជីវភាពធូរធារប៉ុណ្ណោះដែលហ៊ានចំណាយលុយទិញយក​មកស្លៀកពាក់។

ដោយសារខោអាវទាំងអស់ដែលជា Sustainable Fashion ត្រូវ​បាន​បង្កើតយ៉ាង​ផ្ចិតផ្ចង់ និងមានគុណភាពខ្ពស់ ដោយប្រើរូបមន្តពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយផលិតក្នុងរយៈពេលយូរ ដូច្នេះតម្លៃរបស់វា​ខ្ពស់ទៅតាមនោះដែរ។ ឯ Style ដែល​ត្រូវ​បាន​ច្នៃ ក៏ប្លែកពីគេ ដែលជា​ហេតុធ្វើឲ្យអ្នក​ដែល​ទិញទៅពាក់ មាន​ភាព​លេចធ្លោ និងគ្មានអ្នកណា​ដូច។

ចំណែក Fast Fashion វិញ ត្រូវ​បាន​ផលិត ទៅតាមការវិវត្តរបស់ យុវជន។ ក្មេងសម័យ​ថ្មីភាគ​ច្រើនចូលចិត្តអ្វី​ដែល​ទាន់សម័យ (Trendy) ស្អាត និងមាន​តម្លៃថោកសមរម្យ។ សម្លៀកបំពាក់ទាំងនោះត្រូវ​បាន​ផលិតក្នុងរយៈពេល​លឿន ប៉ុន្តែធាតុផ្សំដែលយកមកបង្កើតសុទ្ធតែមិនអាចកែច្នៃ ឬផលិតឡើងវិញបានទេ។ ការ​ផលិត​សម្លៀក​បំពាក់​ម៉ូដ​លឿន​ក៏​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិស្ថាន​ដែរ។

នៅក្នុងប្រទេស​កម្ពុជា ក៏មាន​ហាងជា​ច្រើនដែល​ជាហាងលក់សម្លៀកបំពាក់ដែល​មិនប៉ះពាល់ដល់បរិស្ថាន។ ហាងទាំងនោះ​ មាន​ទីតាំងនៅក្នុងរាជធានីភ្នំពេញ ដូចជា GOEL Community, A.N.D និង Dear Amore

ទស្សនាវីដេអូពេញខាងក្រោម៖

មតិយោបល់