• 2023-02-27 05:27:47
  • ព័ត៌មាន

ហេតុអ្វីបានជាយុវវ័យខ្មែរបច្ចុប្បន្ន ចង់ក្លាយជា DJ?

  • 2023-02-27 05:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាមជា DJ គឺជាអ្នកដែលធ្វើឲ្យមនុស្សជា​ច្រើននាក់មាន​អារម្មណ៍សប្បាយ និងស្រស់ស្រាយ ដោយសារបទចម្រៀងដែលពួកគេ​ចាក់។ ការងារមួយនេះ​ពិតពុំមែនជា​ការងាយ​ស្រួលនោះទេ ព្រោះ​ត្រូវ​ការ ការផ្ដោតអារម្មណ៍ពេញទំហឹងទៅលើតន្ត្រី មិនមែនចេះតែចាក់ភ្លេងតាមតែការនឹកឃើញទេ។

នាពេលបច្ចុប្បន្ន វិស័យ ឌីជេ (DJ) ពិតជា​ពេញ​និយម ពិសេស​ពី​យុវវ័យជំនាន់ក្រោយ។ តើមានមូលហេតុអ្វី បានជាយុវជនកម្ពុជាមួយចំនួន មាន​ចំណង់ចំណូលចិត្ត ឬទំនោរចង់់ក្លាយជា DJ?

DJ KAZA

ផ្អែកតាម DJ KAZA ដែលជាអ្នកជំនាញមួយរូបក្នុងវិស័យ​នេះ បានរៀបរាប់ដោយលើកពីបទពិសោធផ្ទាល់ខ្លួនថា៖ «ការចែកចាយបទភ្លេង ជាពិសេសបទភ្លេងដែលពុំមានភាពពេញនិយមឡើយ ដែលជាចំណង់ចំណូលចិត្តយើង! សព្វថ្ងៃខ្ញុំចូលចិត្តណែនាំឲ្យប្រជាជនកម្ពុជាស្គាល់ទៅនឹងប្រភេទភ្លេងនេះ ការចែករំលែកនូវអ្វីដែលយើងមាននេះ...ខ្ញុំគិតថាជាហេតុផលមួយដ៏សមរម្យដែលនាំខ្ញុំ ដើរមកដល់សព្វថ្ងៃនេះ»៕

មតិយោបល់
អត្ថបទថ្មី