• 2023-03-02 03:11:02
  • ព័ត៌មាន

មានរឿងមួយដែលគ្រប់គ្នា អាចមិនដឹងពីមូលហេតុដើរចេញពីជួរកងទ័ពរបស់នាយពាក់មី

  • 2023-03-02 03:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែង ពាក់មី ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីជីវិតឯកជនរបស់លោកកាលពី ២០ឆ្នាំមុន ពីសំណាក់អ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួន ក្រោយពីលោកបញ្ចេញរូបថតមួយសន្លឹកក្នុងឯកសណ្ឋានយោធា នៅបន្ទាយលង្វែក ខេត្ដកំពង់ឆ្នាំង។

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ Sabay ក៏បានផ្សាយបន្ដពីដំណឹងនេះ ដោយបង្ហាញមុខមាត់ពិត ព្រមទាំងអនុស្សាវរីយ៍នាយពាក់មី កាលពីនៅកម្លោះ ហើយធ្វើទាហាន។ ប៉ុន្ដែនៅព្រឹកថ្ងៃទី២ ខែមីនា នេះ Sabay ទទួលបានដំណឹងថ្មីៗទៀតពីសាមីខ្លួនទាក់ទងនឹងជីវិតយោធារបស់តារាដ៏ល្បីរូបនេះ។

លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បញ្ជាក់ថា ប្រាជ សុផល គឺជាឈ្មោះទាហានដែលលោកស៊ីឈ្មោះគេ ប៉ុន្ដែបច្ចុប្បន្នលោកពុំមានឈ្មោះ ឬបម្រើនការងារក្នុងនាមជាមន្ដ្រីយោធាទៀតទេ។ លោកថា ដោយភាពឆោតល្ងង់ និងគិតមិនបានវែងឆ្ងាយដោយកាលណោះលោកនៅក្មេងផងនោះ ក៏សម្រេចចិត្ដឈប់ធ្វើទាហានភ្លាមៗ ហើយរត់មកធ្វើសំណង់នៅរាជធានីភ្នំពេញវិញ។

ការដែលធ្លាយប្រវត្ដិលោកធ្លាប់ចូលបម្រើក្នុងវិស័យយោធា នៅគ២៨ កងពលតូចអន្ដរាគមន៍លេខ១ នៅបន្ទាយលង្វែក គឺនៅក្រោយពេលដែលលោកទទួលបានរូបថតពីមិត្ដភក្ដិធ្លាប់ធ្វើទាហាននៅកងពលជាមួយគ្នា បានផ្ញើរូបថតចាស់១សន្លឹកមកឲ្យ ហើយលោកក៏បញ្ចេញរូបថតនេះ ដោយរ៉ាយរ៉ាប់ពីអនុស្សាវរីយ៍របស់លោកក្នុងនាមជាពលទោ ចន្លោះពីឆ្នាំ២០០០ ដល់២០០៣៕

ជិន សុភ័ក្ដ្រ

មតិយោបល់