• 2023-03-02 04:21:52
  • ព័ត៌មាន

ហង្ស ម៉ានីតា រឹត​តែគួរ​ឲ្យ​ស្រឡាញ់​ពេល​លេច​មុខក្នុង​វីដេអូ​ផ្សព្វផ្សាយ​ពី "អង្គរសង្ក្រាន្ត" ២០២៣

  • 2023-03-02 04:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​ម្ចាស់​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​បញ្ចេញ​ជា​ផ្លូវ​ការ​ហើយ នៃ​វីដេអូ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​ធំ​ផុត​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ដែល​បាន​បង្ហាញ​ពី​សក្ដានុពល​ពោរពាស​នៃ​ទី​កំណើត​ប្រាសាទ​អង្គរដ៏​បវរនៃ​យើង។

តាម​វីដេអូ​មាន​រយៈ​ពេល ៣០វិនាទី កញ្ញា ហង្ស ម៉ានីតា តារា​ស្រី​កូនកាត់​ខ្មែរ-បារាំង ​បាន​លេចមុខ​ធ្វើ​ជា​តារា​ស្រី​សំខាន់​សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ។ ម៉ានីតា គឺ​ជា ជយលាភី Miss Grand Cambodia 2022 ដែល​មាន​ទាំង​សម្រស់ និង​សមត្ថភាព ចំណេះដឹង។ នាង​គឺ​ជា​តារា​ស្រី​ទី១០ ដែល​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ ដើម្បី​ចូល​រួម​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ទៅ​កាន់​ពិភព​លោក ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ដែល​នឹង​មកដល់​នៅ​ខែ​​មេសា​ខាង​មុខ។

តាម​ទំព័រ "ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត" ដែល​រៀប​ចំ​ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះ មិន​ត្រឹម​តែដើម្បី​លើកស្ទួយ និងថែរក្សាវប្បធម៌ និងប្រពៃណីជាតិ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ព្រឹត្តិការណ៍ដើម្បីបង្កើតចំណងមិត្តភាពជាមួយប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរ​ទៀត។

ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី ១០ របស់​ព្រឹត្តិការណ៍​សង្ក្រាន្ត ក្រោយ​ពី​បាន​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ ២០១៣។ ក្នុង​ខួប ១០​ឆ្នាំ​នេះ តាម​ព័ត៌មាន ព្រឹត្តិការណ៍​ត្រៀម​ដាក់​បញ្ចូល​កម្មវិធី​ពិសេស​ៗ មាន​ទាំង​កម្មវិធី​ប្រពៃណី កម្សាន្ត យ៉ាង​ច្រើន​ពោរពាស ត្រៀម​បម្រើ​អារម្មណ៍ ផ្ដល់​ពុទ្ធិ​ដល់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​ដែល​មក​ទទួល​យក​បទ​ពិសោធន៍​រីករាយ អនុស្សាវរីយ​ដ៏​មាន​ន័យ​នៅ​លើ​ទឹក​ដី​ខេត្តសៀម នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ។

មុន​ដល់​ពេល​នោះ ឥឡូវ​ទស្សនា​វីដេអូ​ផ្សព្វផ្សាយ​នេះ​សិន ធានា​ថា មើល​ហើយ​នឹក​ដីសៀមរាប​តែ​ម្ដង៖

អត្ថបទ៖ ទារិកា

មតិយោបល់