- 2023-03-03 07:58:52
- ព័ត៌មាន
លម្អិតពីគ្រឿងពេជ្រមហាសាល ឱក សុគន្ធកញ្ញា ពាក់ឡើងច្រៀងលើឆាកយ៉ាងកម្រ!
- 2023-03-03 07:58:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតពីគ្រឿងពេជ្រមហាសាល ឱក សុគន្ធកញ្ញា ពាក់ឡើងច្រៀងលើឆាកយ៉ាងកម្រ!
ចន្លោះមិនឃើញ
ឱក សុគន្ធកញ្ញា តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មហង្សមាស បានធ្វើឲ្យទស្សនិកជនបើកភ្នែកធំៗដោយសារតែបានពាក់គ្រឿងពេជ្រស្រោចខ្លួនយ៉ាងកម្រឡើងលើឆាកតន្ត្រីសាធារណៈ។
ជាធម្មតា សិល្បករល្បីៗ មិនសូវនិយមអួតសំញ៉ែងគ្រឿងអលង្ការមានតម្លៃរាប់លានជាសាធារណៈនោះទេ ប៉ុន្តែកាលពីខែមុន ឡើងឆាកកម្មវិធីរបស់ ជំទាវឧកញ៉ា ទ្រី ដាណា គេឃើញឱក សុគន្ធកញ្ញា ពាក់ពេជ្រស្រោចខ្លួន មានតម្លៃមហាសាល។
ក្នុងឱកាសនោះ សុគន្ធកញ្ញា បានបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលនៅលើឆាកតន្ត្រីរបស់សេដ្ឋីនីល្បីឈ្មោះខាងជំនួញអនឡាញ និងសប្បុរសធម៌។ តារាស្រី បានធ្វើឲ្យការចាប់អារម្មណ៍ដល់ទៅ២ ក្នុងកម្មវិធីតែ១ក្នុងនោះ ទី១ អ្នកនាង ត្រូវបានគេប្រកាសថាជា BA របស់ហាងពេជ្រ ដាណា ទ្រី។ ដោយឡែកទី២ គឺនៅពេលពិធីករ បានប្រកាសពីតម្លៃគ្រឿងអលង្ការដែលពាក់ពេញមួយតួខ្លួនរបស់តារាស្រី ដែលមានតម្លៃដល់ទៅជិត ៤លានដុល្លារអាមេរិកឯណោះ។
តម្លៃដ៏មហាសាលនេះ ត្រូវបានចែកទៅតាមប្រភេទដូចតទៅ៖
១.មកុដពេជ្រ តម្លៃ ១៥១ ៨២៥ដុល្លារអាមេរិក
២.ខ្សែកស្វារ៉េពេជ្រ ៩៧២ ៩៦៦.៥០ដុល្លារអាមេរិក
៣.ក្រវិលពេជ្រ ២៦ ៤៥២ដុល្លារអាមេរិក
៤.កងដៃពេជ្រ ១៩៨ ១៥៥.៥០ដុល្លារអាមេរិក
៥.ខ្សែដៃពេជ្រ ១ ៩២៣ ២៧៣.៧៥ដុល្លារអាមេរិក
៦.ចិញ្ចៀនពេជ្រដៃស្ដាំ ៣៥៨ ៩៨៩.៥០ដុល្លារអាមេរិក
ចិញ្ចៀនពេជ្រដៃឆ្វេង ៣៦១ ២១២ដុល្លារអាមេរិក
សរុប៖ ៣ ៩៩២ ៨៧៤.២៥ដុល្លារអាមេរិក