
- សៅរ៍, 4 មីនា 2023 02:50
- ព័ត៌មាន
សុវត្ថិ មុនីវណ្ណ សម្រេចចិត្ដចុះកុងត្រាចូល Galaxy Navatra តាមឪពុក ដើម្បីបង្កើនស្នាដៃថ្មីៗ
- សៅរ៍, 4 មីនា 2023 02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុវត្ថិ មុនីវណ្ណ សម្រេចចិត្ដចុះកុងត្រាចូល Galaxy Navatra តាមឪពុក ដើម្បីបង្កើនស្នាដៃថ្មីៗ
ចន្លោះមិនឃើញ
តារាចម្រៀងប្រុសវ័យក្មេង សុវត្ថិ មុនីវណ្ណ បានសម្រេចចិត្តចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ និងក្រុមគ្រួសារ Galaxy Navatra នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។
កូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកពិតជាមានក្តីរំភើប និងរីករាយបំផុតដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra group ផ្ដល់តម្លៃ និងទទួលស្វាគមន៍រូបលោក ដែលជាសិល្បករវ័យក្មេងជំនាន់ថ្មី ចូលជាសមាជិកថ្មី នៃគ្រួសារដ៏ធំរបស់ផលិតកម្ម Galaxy។
តារាចម្រៀងវ័យក្មេងរូបនេះ បញ្ជាក់ថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជូននូវបទចម្រៀងថ្មីៗបែបយុវវ័យ ជាពិសេសនៅព្រឹកថ្ងៃទី៤ ខែមីនា នេះផលិតកម្ម Galaxy Navatra នឹងបញ្ចេញស្នាដៃដំបូងរបស់លោកនៅលើទីផ្សារផងដែរ។
ដោយឡែកលោកឧកញ៉ា ឡេង ប្រុស តំណាងឲ្យផលិតកម្ម Galaxy Navatra ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីទទួលស្វាគមន៍នេះ បានថ្លែងថា ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកតំណាងឱ្យបុគ្គលិកនៃផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ទាំងអស់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសនៃកម្មវិធីទទួលស្វាគមន៍តារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ នាវេលានេះ។
កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលជាផលិតកម្មចម្រៀងកំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ៕