• 2023-03-06 03:37:44
  • ព័ត៌មាន

បានសាករសជាតិ Craft Beer ទើបដឹងថាប្លែកពីគេ ប៉ុន្តែបើដឹងពីវិធីធ្វើទៀត រឹតតែពេញចិត្ត

  • 2023-03-06 03:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Craft Beer គឺជា​ប្រភេទស្រាបៀរដែរធ្វើដោយដៃផ្ទាល់ និងផ្សំឡើងដោយវត្ថុធាតុដើមជា​ច្រើនមុខ ដើម្បីធ្វើឲ្យរសជាតិខុសពីស្រាបៀរដទៃ។

ស្រាបៀរប្រភេទនេះពិតជាកំពុងបាន​ការពេញនិយមក្នុងការទទួលទាន ដោយសាររសជាតិរបស់វាប្លែក និងធ្វើឲ្យអ្នក​ដែល​បានក្រេបហើយ ទទួលអារម្មណ៍ថ្មី។ ដូច្នេះ​តើអ្នកចង់ដឹងទេ ថាតើ Craft Beer ត្រូវ​បាន​ផលិតយ៉ាង​ដូចម្ដេចខ្លះ?

ស្ថិតក្នុងភាគទី ២ របស់កម្មវិធី Hype ផលិតឡើងដោយ Sabay អ្នកជំនាញក្នុងវិស័យ​នេះ​បាន​លើកឡើងថា Craft Beer ជាស្រាបៀរដែលចម្រាញ់ចេញពីវត្ថុធាតុដើមគោល មាន​ឈ្មោះថា Malt ដែលបម្លែងចេញពី Barley, Wheat, Rye ដើម្បីទាញយកជាតុផ្អែម (ជាតិស្ករ) បាន​កាន់តែច្រើន។

ក្រៅពី Malt ក៏នៅមាន គ្រាប់ស្រូវដែលមានពណ៌ស្រាល ដែលត្រូវយកទៅដុតហើយប្រើពេលយូរ។

វត្ថុធាតុដើមបន្ទាប់ពី Hops ប្រភេទគ្រាប់រុក្ខជាតិដែលមាន​ពណ៌បៃតង ដែលត្រូវ​បាន​យកមកប្រើរាប់រយឆ្នាំមកហើយ។ ជាការផ្គួបរសជាតិរវាងវត្ថុធាតុដើមដែលមានរសជាតិផ្អែម និងល្វីងបញ្ចូលគ្នា នឹង​កាន់តែធ្វើឲ្យ Craft Beer លេចរសជាតិមិនធម្មតា។

ក្នុងការផលិតទៀតសោត ត្រូវ​ធ្វើឡើងនៅក្នុងធុងចំនួន ៣៖

- ធុងទី១ គឺជាធុងដែលទាញយកជាតិស្ករ ដោយប្រើកម្រិតសីតុណ្ហភាពមួយ និងជាតិបាស (pH) ដើម្បីបំបែកជាតិស្ករដែលវែង ហើយស្អិតឲ្យទៅជាស្ករធម្មតា។

- ធុងទី ២ គឺជាធុងចម្រោះយកគ្រាប់ធញ្ញជាតិទាំងអស់ចេញពីទឹក

- ធុងចុងក្រោយ ដែលជាវគ្គចុងក្រោយ គ្រឿងផ្សំទាំងអស់ត្រូវបានធ្វើឲ្យក្ដៅ ហើយទុកឲ្យត្រជាក់ពេលក្រោយ។

មិនទាន់ចប់នោះទេក្នុងការបិតស្រាបៀរប្រភេទនេះ ដូច្នេះដើម្បីជ្រាបបន្ថែមសូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់