• 2023-03-07 10:10:44
  • ព័ត៌មាន

ប្ដូរពីការរិះគន់ ពេលនេះ គំនូរតាមផ្លូវ (Street Arts) បែរជាទទួលការគាំទ្រឡើងនៅកម្ពុជា

  • 2023-03-07 10:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនូរលើជញ្ជាំងតាមផ្លូវ ឬ Street Art បាននិងកំពុង​ទទួល​បាន​ការគាំទ្រ ខុសពីជំនាន់ ដែលធ្លាប់លើកមតិរិះគន់សិល្បៈគំនូរប្រភេទនេះ ដោយថាវាជាការបំផ្លាញសោភ័ណ្ឌភាពតាមផ្លូវ ប៉ុន្តែពេល​នេះ​គ្រប់យ៉ាង​ត្រូវបាន​ផ្លាស់ប្ដូរហើយ។

ប្រទេសជាតិកាន់តែអភិវឌ្ឍ ឯផ្នត់គំនិតរបស់ប្រជាជនបច្ចុប្បន្នក៏មាន​ការបត់បែនទៅតាមនោះដែរ។ Street Art ឬ គំនូរតាមផ្លូវ ពិតជាទទួល​បាន​ការចាប់អារម្មណ៍ខ្លាំង និង​កាន់តែ​ទទួលបាន​ការកោតសរសើរ។

ពីអតីតកាល សិល្បៈប្រភេទនេះ ពុំសូវទទួល​បាន​ការលើកតម្កើងទេ ដោយមតិពីប្រជាជន​មួយចំនួនតូច គិតថា វា​ជាការគូសរូបបំផ្លាញសោភណ្ឌភាពជញ្ជាំងរបងតាមផ្លូវ។ ប៉ុន្តែឈាន​ដល់ពេលនេះ ប្រជាជនក្នុងប្រទេសយល់ច្បាស់នូវសិល្បៈគំនូរ Street Art ពិតជាក្លាយជាចំណែកមួយក្នុងការបង្កើនសម្រស់ទីក្រុងទៅវិញទេ។

សិល្បៈតាមផ្លូវ គឺជាការឆ្លុះបញ្ចាំងពីទីតាំង ពេលវេលា និងមនុស្ស។ បើគ្មានវាទេ សហគមន៍អាចខ្វះអត្តសញ្ញាណ និងការបំផុសគំនិតអ្វីមួយ។ សិល្បៈគំនូរប្រភេទនេះ ក៏ជាការបញ្ជាក់ ថាយើងជានរណាដែរ ដោយបង្ហាញពីប្រវត្តិសាស្រ្ត វប្បធម៌ ជីវិតរស់នៅរបស់យើង ទៅកាន់ពិភពលោក។

មតិយោបល់
អត្ថបទថ្មី