• 2023-03-09 03:49:42
  • ព័ត៌មាន

លឹម ជាឡាយ រកឃើញដៃគូសម្ដែងស្រីដ៏សក្ដិសមម្នាក់ទៀត ក្រោយស្នាដៃដំបូងរបស់អគ្គនាយិកា BCVT

  • 2023-03-09 03:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង លឹម ជាឡាយ ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាប្រុសពូកែសម្ដែងជាមួយតួអង្គស្រីដែលមានលក្ខណៈកាចឆ្នាសឆ្នើម ឬឈ្នាសនីស ខណៈដែលខ្សែភាពយន្ដភាគ និងខ្សែភាពន្ដខ្នាតធំសម្រាប់ចាក់តាមរោងកុនជាច្រើនដែលលោកធ្លាប់សម្ដែងសុទ្ធតែប៉ះតួអង្គស្រីល្បីៗ ហើយមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង។

ដោយឡែកការដាក់ខ្លួនចូលតួអង្គឯកក្នុងខ្សែភាពយន្ដភាគរឿង “និស្ស័យ” របស់អគ្គនាយិកាក្រុមហ៊ុន BCVT Trading អ៊ុយ បូរីតា នៅពេលនេះត្រូវបានតារាសម្ដែងអាជីព លឹម ជាឡាយ បង្ហើបពីលក្ខណៈសម្បត្ដិរបស់តួអង្គស្រីថា កញ្ញា អ៊ុយ បូរីតា ហាក់នៅខ្លាចកាមេរ៉ា តែតួស្រីរូបនេះមានភាពក្លាហាន អាចលេងរហូតដល់ចប់ នៃឈុតនីមួយៗ។ លោកជឿថា កញ្ញា អ៊ុយ បូរីតា នឹងសម្ដែងបានកាន់តែល្អ សម្រាប់គម្រោងថត ៥ភាគចុងក្រោយ ក្នុងរឿង”និស្ស័យ” ដោយមានការឧបត្ថម្ភផ្ដាច់មុខដោយ សាប៊ូកក់សក់ Kesar L’amore។

លោក លឹម ជាឡាយ៖ “និយាយទៅនេះជាលើកទី១ ដែលខ្ញុំជួបគាត់ ហើយគាត់ក៏ទើបតែសម្ដែងលើកទី១ ដែរ តែខ្ញុំមើលទៅគាត់ល្អច្រើនក្នុងអាជីពសម្ដែង បើទោះបីជាពេលនេះនៅខ្វះខាតខ្លះ ហើយភាគក្រោយៗសង្ឃឹមថាធ្វើបានល្អបំផុត ទទួលបានគាំទ្រច្រើនពីទស្សនិកជន”។

កញ្ញា អ៊ុច បូរីតា បានសហការជាមួយ PDS Entertainment ផលិតខ្សែភាពភាគខ្លីមួយ ក្រោមចំណងជើងថា “និស្ស័យ”។ ផលិតករ នៃPDS Entertainment កញ្ញា ជុន សុធា បានសម្ដែងការត្រេកអរចំពោះកិច្ចសហការថតរឿងជាមួយអគ្គនាយិកា ក្រុមហ៊ុនBCVT ក្នុងការបើកសម្ពោធលក់ផលិតផលសាប៊ូកក់សក់ Kesa La’more ដោយកញ្ញាជឿជាក់ថា តាមរយៈPDS Entertainment នឹងជួយជំរុញឲ្យផលិតផល និងអាជីវកម្មរបស់បងប្អូនរីកចម្រើនលឿនដោយមានការផ្សព្វផ្សាយក្នុងប្រព័ន្ធឌីជីថលបែបថ្មីទំនើប។

កញ្ញា ជុន សុធា៖ “ខ្ញុំពិតជាសប្បាយចិត្ដក្នុងការចូលរួមសហការជាមួយខ្សែភាពយន្ដភាគខ្លីនេះ ទន្ទឹមនឹងPDS មានក្រុមកាងារមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំសម្ដែង និងផលិតរឿងដ៏គួរឲ្យទាក់ទាញ ដូចជាលោក លី រដ្ឋា។ តាមរយៈស្នាដៃទាំងនេះ ខ្ញុំជឿថា នឹងមានភាពរីកចម្រើនលូតលាស់ទៅមុខកាន់តែលឿន”។

ទាក់ទងរឿងនេះ អគ្គនាយិកាក្រុមហ៊ុន BCVT Trading កញ្ញា អ៊ុយ បូរីតា មានប្រសាសន៍ក្នុងឱកាសម្ពោធបើកលក់ និងចែកចាយនូវសាប៊ូកក់សក់ Kesar L’amore នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ថា តាមពិតទៅខ្លឹមសារ នៃរឿង”និស្ស័យ” បានបង្កប់នូវរឿងពិតរបស់អ្នកនាងប្រហែលជា ៥០%។ អ្នកនាងមានការប្ដេជ្ញាចិត្ដ និងតស៊ូខ្លាំងមុនទទួលបានជោគជ័យលើមុខជំនួញសាប៊ូកក់សក់ដែលនាំចូលពីប្រទេសអ៊ីតាលី។

សូមបញ្ជាក់ថា ក្រុមហ៊ុន BCVT Trading Co.Ltd ដែលមានការដឹកនាំ និងសម្របសម្រួលដោយអគ្គនាយិកា អ៊ុយ បូរីតា ដោយផ្ទាល់បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយសម្រាប់តួសម្ដែង ដៃគូចែកចាយផលិតផលរាប់រយនាក់។ ក្នុងឱកាសនោះ អ្នកស្រី និងក្រុមការងាររបស់ក្រុមហ៊ុន ក៏បានចាក់បញ្ចាំងនូវខ្សែភាពយន្ដដ៏ជក់ចិត្ដមួយ គឺរឿង”និស្ស័យ” ដែលមានវត្ដមានអ្នកនាងជាតួអង្គឯកស្រី រីឯលោក លឹម ជាឡាយ ជាតួអង្គឯកប្រុស ហើយទទួលបានការទះដៃអប់អរសាទរយ៉ាងច្រើនពីអ្នកចូលរួម៕

ជិន សុភ័ក្ដ្រ

មតិយោបល់