• 2023-03-13 02:31:39
  • ព័ត៌មាន

Jungkook ជាប់តំណែងទី ៣ នាមជាតារាទោលកូរ៉េល្បីជាងគេ បន្ទាប់ពី PSY និង IU

  • 2023-03-13 02:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កេរ្តិ៍ឈ្មោះរបស់ Jungkook ត្រូវបាន​ល្បីសុសសាយពេញ​ពិភពលោក នាម​ជាតារា K-Pop ផ្អែកលើសន្ធឹកនៃភាពល្បីល្បាញ និង ស្នាដៃដែលបាន​បង្ហាញ​កន្លងមក។

ជាក់ស្ដែង​ថ្មីៗនេះ​ តារា​ប្រុសកើតឆ្នាំ ១៩៩៧ រូបនេះ​ បាន​ជាប់តំណែង​ជា​តារា K-Pop ទោល​ដែល​ាមាន​ភាព​ល្បី​ល្បាញ​លំដាប់ទី ៣ ផ្អែកលើទិន្នន័យវិភាគរបស់ Hallyu ចេញពី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ

សមាជិកក្មេងជាងគេរបស់ BTS ត្រូវ​បាន​ជ្រើសជាតារា K-Pop ល្បីជាច្រើនរូប ក្នុងប្រទេសចំនូន ក្នុងចំណោម​ ២៦ប្រទេស

សម្រាប់ម្ចាស់តំណែងកំពូល ទាំង រួមមាន៖

១. PSY (មានប្រជាប្រិយភាពជាងគេក្នុង ១៦ប្រទេស)

២. IU (មានប្រជាប្រិយភាពជាងគេក្នុង​ ១០ ប្រទេស)

៣. Jungkook (មានប្រជាប្រិយភាពជាងគេក្នុង ៧ ប្រទេស)

នេះពុំមែនជាលើកទី ១ ទេ ដែល Jungkook បាន​ជាប់ឈ្មោះ​លើតំណែង​កំពូលប្រចាំតារាវិភាគទិន្នន័យ​ប្រជាប្រិយភាព។ ក្នុងឆ្នាំ ២០២២ Hallyu បាន​ធ្វើការអង្កេត (គិតពីចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ មុន Jungkook ចេញ SOLO) លោក​ត្រូវគ្រងតំណែងទី ១១ ប្រចាំ "2022 Global Hallyu Trends" ហើយក៏ជាសមាជិក BTS ដែល​ល្បីជាងគេដែរ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់