• 2023-03-14 07:27:26
  • ព័ត៌មាន

ក្រោយផ្ទុះការគាំទ្រ ពេលេនេះ នី មុន្នីនាថ ទម្លាយរឿងនៅពីក្រោយការតុបតែងសំលៀកបំពាក់បុរាណខ្មែរ

  • 2023-03-14 07:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្ទុះការគាំទ្រនិងសរសើរ ពេលនេះ តារាសម្តែង នីមុន្នីនាថ បានទម្លាយរឿងនៅពីក្រោយការតុបតែងខ្លួនជាមួយសម្លៀកបំពាក់បុរាណខ្មែរ ឲ្យគ្រប់គ្នាបានដឹង។

ថ្មីៗនេះ ក្រោយផ្ទុះការចាប់អារម្មណ៏រឿងការតុបតែងលាបខ្លួនស បិតសក់ដូចកោជុក និងមានការគ្រងមកុដបែបបុរាណប្លែកភ្នែកបែបនេះ ស្រាប់តែ កញ្ញា នី មុន្នីនាថ បានទម្លាយការពិតនៅពីក្រោយសកម្មភាពរបស់នាង ក្នុងការតុបតែងសំលៀកបំពាក់បុរាណខ្មែរ ដោយតារាស្រីរូបនេះបានបញ្ជាក់ថា « តើអ្នកដឹងទេ បុព្វបុរសខ្មែរយើងបានបន្សល់ទុកកេរ្តិ៍ដំណែលច្រើនណាស់ មកដល់កូនចៅជំនាន់ក្រោយ ក្នុងនាមជាកូនខ្មែរត្រូវថែរក្សានិងហ៊ានបង្ហាញ អោយគេស្គាល់។

ក្នុងនោះ មុន្នីនាថ បានបន្ថែមទៀតថា នេះជានារីគំនូរបុរាណ ហើយក៏ជាផ្នែកមួយនៃការបង្ហាញវប្បធម៌ខ្មែរ ដល់កូនចៅជំនាន់ក្រោយអោយបានដឹងនិងស្វែងយល់ ។ ហើយសម្រាប់ឈុតនេះ គឺបានដកស្រង់ចេញពីគំនូរបុរាណ ដែលនៅលើជញ្ជាំងព្រះវិហារ ព្រះកែវមរកត នៃព្រះបរមរាជវាំង ដោយបានប្រើប្រាស់គ្រឿងទាំងស្រុងនៃរូបគំនូរ ផាត់ មុខបុរាណ លាបខ្លួនសរ និងប្រើប្រាស់តិចនិចបិទសក់ឲ្យដូចកោជុកតាមបែបបុរាណ ដែលស្ទើរតែគ្មានអ្នកដឹងនិងស្គាល់។ ការលាបខ្លួនឲ្យសបែបនេះគឺតំណាងឲ្យភាពបរិសុទ្ធ ស្មោះស នៅសម័យបុរាណគេលាបខ្លួនអោយស ដេីម្បីថ្វាយខ្លួនអោយ ព្រះរាជជា រឺ លាបខ្លួនអោយសដេីម្បីរាំថ្វាយ អទិទេព ជាដេីម , ការលាបខ្លួនអោយសរនេះមានអត្ថន័យផ្សេងៗគ្នាទៅតាមពេលវេលាសម័យកាល និង ទៅតាមប្រទេសនីមួយៗនៃ ប៉ែកអាសុី។ តើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់ការតុបតែងនិងស្លៀកពាក់បែបនេះ?

តារាសម្តែងរូបនេះ បានបញ្ជាក់បន្ថែមទៀតថា នាងបានព្យាយាមបង្ហាញអ្វីដែលខ្មែរមាន ខ្ញុំមិនបានជួយអ្វីក្រៅពីការចែករំលែក និងថែរក្សាវប្បធម៌ដ៏មានតម្លៃតាមអ្វីដែរអាចធ្វើទៅបាននោះទេ។ខ្ញុំគ្រាន់តែសង្ឃឹមថា ជាប្រយោជន៍ដល់វប្បធម៌ខ្ញុំ បើយើងមិនស្គាល់ មិនថែ មិនបង្ហាញទេ នោះថ្ងៃណាមួយយើងនឹងបាត់បង់។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម