• 2023-03-17 10:04:05
  • ព័ត៌មាន

ព្រឺសម្បុរ លោក សាន គឺមស៊ាន នាំយកការសម្តែងគុណល្បុក្កតោផ្ទាល់ ពីរឿង«ព្រលឹងល្បុក្កតោ»យ៉ាងកក្រើក

  • 2023-03-17 10:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូតា សាន គីមស៊ាន ជាសាស្ត្រារចារ្យកមាមាស បាននាំក្រុមល្បុក្កតាជាច្រើនរូប ទៅសម្តែងផ្ទាល់ក្នុង នាមយុទ្ធនាការ «តស់ ហាត់ល្បុក្កតោ នៅរោងកុន»។ កម្មវិធីពញ្ញាក់អារម្មណ៍នេះ មានគោលបំណងបន្ថែម ការយល់ដឹងពី សារៈសំខាន់នៃគុនល្បុក្កតោ សម្រាប់វប្បធម៌ជាតិ និងសុខភាពសាធារណជន។ មួយវិញទៀត លោកគ្រូ ចង់ទាញចំណាប់ អារម្មណ៍បន្ថែមដល់ ភាពយន្តខ្មែរខ្នាតវែងរឿង «ព្រលឹងល្បុក្កតោ» ដែលត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទ១៤ ខែ មីនាកន្លងងទៅ។

ទាក់ទងនឹងការៀបចំកម្មវិធីនេះ លោកគ្រូតា សាន គឺមស៊ាន មានប្រសាសន៍ថា៖ ««ល្បុក្កតោ» មានប្រយោជន៍មិនមែន សម្រាប់តែប្រយុទ្ធឬការពារខ្លួនទេ តែក៏ជួយឱ្យរាងកាយយើងមានសុខភាពល្អដែរ។ ដូច្នេះ ខ្ញុំសូមយកឱកាសចាក់រឿង «ព្រលឹងល្បុក្កតោ» ថ្ងៃដំបូង មកបង្ហាញទេពកោសល្យក្បាច់គុន របស់កូនសិស្សខ្ញុំជំនាន់ក្រោយ ដល់ទស្សនិកជន តាមរោងភាពយន្ត ដូចនៅទីនេះផ្ទាល់» ដែលការសម្ដែងផ្ទាល់នេះធ្វើឡើងកាលពីរាត្រីថ្ងៃទី១៦ ខែមីនា កន្លងទៅនេះ នៅរោងភាពយន្ត Prime Samai Square និង Legen Cinema Eden Garden ។

បន្ទាប់ពីទស្សនាចប់ទស្សនិកជនរោងភាពយន្ត និងអតិថិជនផ្សារនានា បានសុំថតរូប យ៉ាងសស្រាក់សស្រាំជាមួយ ប្អូនអ្នកសម្តែងគុន និងលោកគ្រូតា ហើយអ្នកខ្លះក៏បានហាត់តាមក្បាច់មូលដ្ឋានខ្លះ ដូចដែលគ្រោងទុកមែន។ មួយវិញទៀត តាមការាយការណ៍របស់ក្រុមកាងារសម្តែង មានបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយកន្លែង នឹងនាំក្រុមការងាររបស់ ខ្លួនមកទស្សាងរឿង «ព្រលឹងល្បុក្កតោ»ទាំងអស់គ្នា ឆាប់ៗនេះ

គួរបញ្ជាក់ដែរថា «ព្រលឹងល្បុក្កតោ» កំពុងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី១៦ ខែមីនា នេះតទៅ។! ចូលរួម ទស្សនា «ព្រលឹងល្បុក្កតា» ដើម្បីរក្សាកេរដំណែលដូនតា និងវប្បធម៌ ជាតិខ្មែរ!

ក្នុងនោះរឿង "ព្រលឹងល្បុក្កតោ"បានបង្ហាញពីសាច់រឿងផ្ដើមពី នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ៕

មតិយោបល់
អត្ថបទពេញនិយម