• 2023-03-23 03:17:30
  • ព័ត៌មាន

ប្ដូរពីការមាក់ងាយ មកលើកទឹកចិត្តបានទេ? ពេលដឹងដំណើរជីវិត Drag Queen ល្បីម្នាក់នៅកម្ពុជា

  • 2023-03-23 03:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា វិស័យ Drag Queen កំពុងទទួល​បាន​ការលើកទឹកចិត្តគាំទ្រច្រើនឡើងៗ បើប្រៀបទៅនឹងកាលពីអតីតកាល។ នេះក៏ដោយសារមនុស្សភាគច្រើនចាប់ផ្ដើមបើកចិត្តឡើងវិញ នូវអ្វីដែលជា Darg Queen

ទោះជាយ៉ាងណា មុនទទួល​បាន​ការគាំទ្រ៉​និងកោតសរសើរ អ្នកសម្ដែង Drag Queen ទាំងអស់ពុំមែន សុទ្ធតែជួបបទពិសោធជីវិតរលូនដូចគ្នាទេ។ ក្នុងនោះខ្លះពិតជាទទួលបាន​ការគាំទ្រតាំងពីដើម ប៉ុន្តែខ្លះទៀតត្រូវរងសម្ពាធពីគ្រប់មជ្ឈដ្ឋាន ទម្រាំមានភាពរឹងមាំ និងជោគជ័យ។

ជាដំណើរជីវិតជាក់ស្ដែង ដូចអ្នកសម្ដែង Darg Queen អាជីពដ៏ល្បីរបស់កម្ពុជាម្នាក់មានឈ្មោះថា Rebecca គឺជាអ្នកដែលហែលឆ្លងសមុទ្រឧបសគ្គទាំងនោះផ្ទាល់ និងបាន​អង្គុយចុះរៀបរាប់នូវអ្វីដែលខ្លួនបានជួបប្រទះក្នុងកម្មវិធី Hype របស់ Sabay

Rebecca ធំឡើងក្នុងគ្រួសារតូចមួយដែលមានកូនប្រុសពីរនាក់។ នាង ជាកូនប្រុសច្បង ប៉ុន្តែធំដឹងក្ដីភ្លាម នាងដឹងថា ខ្លួនជាមនុស្សស្រី ប៉ុន្តែកើតក្នុងខ្លួនបុរស។ Rebecca ដឹងថាតាំងពីតូចថា នាងចូលចិត្តរបស់នារីៗ ដូចជាការស្លៀកពាក់ និងពាក់ស្បែកជើងកែងខ្ពស់ ច្រៀង និងរាំគ្រប់ពេលដែលគ្មាននរណាម្នាក់នៅជិត។ រាប់ពេលនាងចាប់ផ្តើមតុបតែងខ្លួន ដែលធ្វើឲ្យនាងមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែនាងត្រូវរក្សារឿងសម្ងាត់នេះពីគ្រួសារ។

ឈានចូលឆ្នាំ ២០១៧ មិត្តភក្តិរបស់នាងម្នាក់បានអញ្ជើញ​នាងឲ្យទៅមើលការសម្ដែង នៅបារ មួយកន្លែងក្នុងរាជធានីភ្នំពេញ។ នៅ​យប់នោះ អ្នកសម្ដែងម្នាក់មិនបានមក ជាហេតុខ្វះ​គ្នា​សម្ដែង​ ដូច្នេះ​មិត្តភ័ក្ដិ​របស់ Rebecca ក៏បាន​ជម្រុញ​នាងឲ្យឡើង​សម្ដែងជា​លើក​ដំបូង។

នាង​ត្រូវ​បាន​គេ​ផ្តល់​ការងារ​ជា​ Drag Queen ​ព្រោះ​មានមនុស្ស​ជាច្រើនសម្ដែងការកោតសរសើរ និងចូល​ចិត្ត​ការ​សម្តែង​របស់​នាងជាខ្លាំង ហើយនាងក៏ទទួលយកសំណើរដោយមិនស្ទាក់ស្ទើរ។ ប៉ុន្តែ ពេលមកដល់ផ្ទះ នាងចាប់ផ្តើមព្រួយបារម្ភថា តើគ្រួសារនឹងប្រតិកម្មយ៉ាងណាចំពោះការស្លៀកពាក់ជានារី ខណៈដែលគ្រួសាររបស់នាងតែងតែទទួលស្គាល់ថានាងជាកូនប្រុស។

ជាការពិត​លើលោកគ្មានអ្វីជាអាថ៌កំបាំងនោះទេ ដោយថ្ងៃមួយ ម្តាយរបស់នាងបានដឹងពីការពិត ហើយបានបដិសេធមិនទទួលស្គាល់ថាកូនប្រុសម្នាក់នេះ ប្រែក្លាយទៅជានារីនោះទេ។ ឪពុករបស់នាងក៏ភ្ញាក់ផ្អើលដែរពេលឃើញកូនប្រុស ជាភេទទី ៣។ ទោះបីជាឪពុកម្តាយរបស់នាងមិនពេញចិត្តនឹងអ្វីដែលនាងកំពុងធ្វើក៏ដោយ ក៏ Rebecca នៅតែបន្តការងារក្នុងក្តីស្រមៃរបស់នាងជា Drag Queen ដោយដាក់ឈ្មោះក្រៅថាជា «Rebecca»។ ឈ្មោះនេះជា ឈ្មោះតួឯកស្រីនៅក្នុងខ្សែភាពយន្តដែលនាងធ្លាប់បានទស្សនានាពេលកន្លងមក។ នាងទទួលបាន​ការបំផុសគំនិត (Inspire) ដោយតួ Rebecca ដែលជានារីម្នាក់ដែលបង្ហាញគ្រប់គ្នាពីភាពស្រស់ស្អាត ទេពកោសល្យ និងភាពក្លាហានពេញទំហឹង ដើម្បីអាចឲ្យខ្លួនឯង ក្រោកឈរឡើងជាមួយភាពជឿជាក់៕

ទស្សនាវីដេអូពេញដូចខាងក្រោម៖

មតិយោបល់