• 2023-03-27 04:48:15
  • ព័ត៌មាន

ហេតុផលមិនគួរមើលរំលង! ទីផ្សារលក់ស្បែកជើងប៉ាតា កាន់តែត្រូវ​ប៉ាន់នៅកម្ពុជា

  • 2023-03-27 04:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកជើងប៉ាតា ឬ Sneaker គឺជាស្បែកជើងដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកពាក់ មិនប្រកាន់វ័យ និង​មិនមាន​ថ្ងៃហួសសម័យឡើយ។

ស្របពេល​សម័យកាល​ចេះតែវិវត្តទៅមុខទៅមួយថ្ងៃទៅ មួយថ្ងៃ ប៉ុន្តែ​កំណើនអ្នកនិយមពាក់ស្បែកជើងប៉ាតា ពិតជា​មិនបាន​ថយឡើយ។ ផ្ទុយទៅវិញ គឺកាន់តែមាន​ចំនួន​ច្រើនឡើង គួរឲ្យកត់សម្គាល់ ដូចនៅក្នុងប្រទេសកម្ពុជា ជាឧទាហរណ៍ជាក់ស្ដែង។

អ្នកដែល​មាន​ជីវភាព​សមរម្យច្រើនចំណាយលុយទៅលើការទិញសម្ភារៈតុបតែងខ្លួន ឬស្បែកជើង ដើម្បីបង្ហាញ Style ផ្ទាល់ខ្លួនទៅតាមចំណូលចិត្ត។ ទោះជាយ៉ាងណា វិស័យលក់ស្បែកជើងប៉ាតាឡើងវិញ ក៏រឹតតែមិនអន់ ព្រោះបច្ចុប្បន្ន អ្នកដែលចាប់របរនេះអាចរកបាន​ចំណូលហូរហែ។

មូលហេតុក៏ព្រោះ​តែ អ្នកប្រើប្រាស់ ដែលភាគ​ច្រើនជាយុវវ័យ​យល់ដឹងពី Brand ច្រើន។ សម្រាប់អ្នកលក់ស្បែកជើងប៉ាត៉ា អាច​រកចំណូលបាន​យ៉ាងច្រើន ព្រោះ​តែតម្លៃនៃ Brand នីមួយៗ។

អាច​និយាយបានថា ស្បែកជើងប៉ាតា Brand ល្បីៗ ក៏ត្រូវ​បាន​ចាត់ទុកថាជាទ្រពសម្បត្តិមួយប្រភេទដែរ ដូច្នេះចំពោះអ្នកដែលស្រឡាញ់ Fashion ស្បែកជើងប្រភេទនេះ ពិតជាមិនខ្លាចក្នុងការចំណាយទេទៅលើម៉ូដថ្មី មិនថាស្បែកជើងថ្មីនោះទេ៕

មតិយោបល់