• 2023-03-27 05:02:27
  • ព័ត៌មាន

មុន​នេះ! តារាម៉ូដែល ទឹម រដ្ឋា ប្រសូត្រ​បាន​បុត្រ​មួយ​ហើយ ហើយ​ដាក់​ឈ្មោះ​ប្លែក​ពី​គេ

  • 2023-03-27 05:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល ទឹម រដ្ឋា នៅ​ថ្ងៃ​នេះ​បាន​ប្រសូត្រ​បុត្រ​មួយ​រូប​ហើយ​ជាមួយ​ស្វាមី​សញ្ជាតិ​អាមេរិក នៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​នាង​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ទន្សាយ​តូច​របស់​នាង​ថា "អូន​ភ្លៀង"។

តារា​ស្រី​បាន​ប្រកាស​មុន​នេះ ចំពោះ​ចំណង​ដៃ​ទីមួយ​របស់​នាង និង​ស្វាមី ក្រោយ​ពី​បាន​ចាប់​ដៃគ្នា​ក្រាប​ផ្ទឹម​ក្លាយ​ជា​គូស្វាមី ភរិយា​ពេញ​ច្បាប់​កាល​ពី​​​ឆ្នាំ​មុន។ តាម រដ្ឋា បាន​ឲ្យ​ដឹង​ថា កូន​ទន្សាយ​តូច​របស់​នាង កើត​នៅ​ថ្ងៃ​ច័ន្ទ ទី ២៧ មីនា ឆ្នាំ ២០២៣ នៅ​វេលា​ម៉ោង ៧ៈ០១នាទី​ពេល​ព្រឹក ដែល​ជា​ថ្ងៃ​ដើម​ទ្រព្យ​តែ​ម្ដង។

"សូមស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត កូនទន្សាយ តូចរបស់ម៉ាក់ និងប៉ា ជម្រាបសួរ​លោកតាលោកយាយ អ៊ុំពូមីងនិងអ្នកគាំទ្ររបស់mommy អូនទាំងអស់ អូនមានឈ្មោះ Haylie Apsara Antonio ហៅ ( អូន ភ្លៀង )”។

ឃើញ​សារ​មង្គល​សិរីទាំងព្រឹក ប្រិយមិត្ត ក៏​ដូច​ជា​ញាតិ​មិត្ត​របស់​គូស្វាមី​ភរិយា មួយ​គូ​នេះ បាន​ចូល​ទៅ​សរសេរ​សារ​អបអរសាទរ​យ៉ាង​ច្រើន។

ទឹម រដ្ឋា បាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ជាមួយ​លោក Jovany Antonio មានសញ្ជាតិ​អាមេរិក កាល​ពី​ថ្ងៃ​ទី ២២ មីនា ២០២៣។ វេលា​នោះ មាន​សិល្បករ​ខ្មែរ​ច្រើន​ណាស់​បាន​ចូល​រួម​ធ្វើ​ជា​សាក្សី និង​អបអរ​អ្នក​ទាំង​ពីរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម