• 2023-03-28 03:59:22
  • ព័ត៌មាន

ស្វែងយល់កាន់តែជ្រៅទើបដឹងថា Sustainable Fashion ជួយសង្គម និងបរិស្ថាន មិនចាញ់វិស័យផ្សេងទេ

  • 2023-03-28 03:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sustainable Fashion ពិតជាបាន​ផ្ដល់ប្រយោជន៍ខ្លាំងចំពោះបរិស្ថាន និងសង្គម ផ្អែកទៅលើកត្តាជាច្រើនដែលអ្នកគួរស្វែងយល់ និងពុំគួរមើលរំលង។

ស្ថិតក្នុងភាគមួយរបស់ Hype ដែលលើកឡើងពីវិស័យ Sustainable Fashion នៅកម្ពុជា បានបង្ហាញ​ច្បាស់ៗថា វិស័យនេះពិតជា​មាន​សារៈសំខាន់ខ្លាំង​បំផុត ចំពោះបរិស្ថាន។ ហេតុផលពីក្រោយ ក៏ព្រោះវត្ថុធាតុដើមផ្ទាល់ សុទ្ធតែចេញពី សម្បកឈើ ដើមឈើ ស្លឹកឈើ និង ផ្លែឈើ។ ទោះជាយ៉ាងណា ផលវិបាកសម្រាប់អ្នកផលិតពិតជាមាន គឺទាក់ទងនឹង​ការស្វែងរកវត្ថុធាតុដើម ដោយសារនៅក្នុងប្រទេសកម្ពុជា អ្វីទាំងឡាយនេះនៅមានកម្រិតនៅឡើយ។ អាស្រ័យហេតុនេះ ទើបតម្រូវឲ្យអ្នកផលិតត្រូវនាំចូល វត្ថុធាតុដើមមួយចំនួនពីខាងក្រៅ។

ឈានចូលការជ្រលក់ពណ៌វិញ ត្រូវ​ការរុក្ខជាតិ ដូច្នេះរុក្ខជាតិខ្លះត្រូវទៅរកដល់តំបន់ភ្នំឯណោះ។ ប៉ុន្តែទោះជាយ៉ាងណា សង្វាក់ផលិតកម្មត្រូវ​តែបន្តទៅមុខ អាស្រ័យលើតម្រូវការទីផ្សារ ហើយនេះពិតជា​ផ្នែក​ធំសំខាន់ក្នុងការជួយបរិស្ថាន។

អ្វីដែល​ពុំគួរមើលរំលង វិស័យ Sustainable Fashion ក៏បាន​ចូលរួមចំណែកយ៉ាងច្រើន​ក្នុងការជួយទ្រទ្រង់ជីវភាព​ប្រជាជន​ក្នុងតំបន់ នៅកម្ពុជា ដោយអាចរកចំណូល​បាន​ហូរហែតាមរយៈការងារ។

ទទួល​ស្គាល់ថា ឈុតសំលៀកបំពាក់ និងគ្រប់យ៉ាងចេញពី Sustainable Fashion មាន​តម្លៃខ្ពស់ជាង Fashion ធម្មតា ប៉ុន្តែពួកវាសុទ្ធតែកើតចេញពីការសម្រិតសម្រាំងយកចិត្តទុកដាក់ធ្វើ និង​ច្នៃចេញពីបេះដូងរបស់អ្នកផលិត។ កាលណា Sustainable Fashion មានភាពរីកចម្រើន នោះបាន​សេចក្ដីថា ជីវភាពរបស់ប្រជាជនក្នុងតំបន់ ពិសេសស្ត្រីកម្ពុជាដែលប្រកបរបរក្នុងវិស័យនេះក៏ប្រសើរជាងមុនដែរ៕

មតិយោបល់