• 2023-03-29 02:28:57
  • ព័ត៌មាន

​សែនក្ដុកក្តួល! ឃើញ​វីដេអូ ហង្ស ឈា នាំ​ធាតុ​ម្ដាយ​ត្រឡប់​មក​ស្រុក​កំណើត​វិញ!

  • 2023-03-29 02:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រប់ ៧ថ្ងៃ​របស់​អ្នក​ម្ដាយ​ដែល​បាន​ចែកឋាន​ទៅ​លោក​ខាងមុខ នៅ​ថ្ងៃ​នេះ គេ​ឃើញ​វីដេអូ​មួយ​បាន​លេច​ឡើង​បង្ហាញ​ពី​សកម្មភាព នាំ​ធាតុ​ម្ដាយ​ត្រឡប់​មក​ស្រុក​កំណើត​វិញ មើល​ទៅ​គួរ​ឲ្យ​សង្វេគ​ពន់ពេក។

នេះ​គឺ​ជា​ដំណើរ​ត្រឡប់​មក​ប្រទេស​កំណើត​ជា​ថ្មី​របស់​អតីត​តារា​ប្រុស​រូប​នេះ បន្ទាប់​ខកខាន​ជា​ច្រើន។ ដំណើរ​មក​លើក​នេះ លោក​ប្រាប់​ថា ជា​ដំណើរ​វិល​ត្រឡប់​តាម​បណ្ដាំ​ម្ដាយ។ ម្ដាយ​លោក​ ហង្ស ឈា គឺ​ឧបាសិកា តាំង សុខ​គៀង បាន​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ​កាល​ពី​ថ្ងៃ​ទី ២២ មីនា ២០២៣ ដោយ​រោគាពាធ​នៅ​សហរដ្ឋ​អាមេរិក ក្រោម​ការ​ទួញ​សោក​របស់​កូន​ៗ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំង​មូល។

កាល​នៅ​មាន​ដង្ហើម​នៅ​ឡើយ អ្នក​ម្ដាយ បាន​ផ្ដាំ​ថា សូម​នាំ​ធាតុ​របស់​លោក​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​កុំ​ខាន។ ដូច្នេះ​ហើយ ក្រោយ​ពី​រៀប​ពិធី​បុណ្យ​សព​តាម​ទំនៀម​របស់​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រួច​ហើយ លោក​ក៏​ប្រញាប់​រូតរះ​បំពេញ​កិច្ច​ជូន​អ្នក​មាន​គុណ វិល​ត្រឡប់​មក​ទីឋាន​កំណើត​ជួប​ជុំ​សាច់ញាតិ​ទាំង​ឡាយ​វិញ ក្រោយ​បាន​ចាក​ចេញ​ជា​ច្រើន​ឆ្នាំ។

តាម​លោក ហង្ស ឈា ក្រោយ​ពី​មក​ដល់​ស្រុក​កំណើត ក្រុម​គ្រួសារ​នឹង​ធ្វើ​ពិធី​បុណ្យ​ខួប​គម្រប់​៧ថ្ងៃ​​តែ​ម្ដង​ជូន​ឧបាសិកា តាំង សុខគៀង។ កម្មវិធី​បុណ្យ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្ថិត​នៅវត្តអង់ក្វាវ ខេត្ត​តាកែវ៕ ខាង​ក្រោម​នេះ​ជាវីដេអូ ហង្ស ឈា រៀប​ចំ​នាំ​ធាតុ​អ្នក​មាន​គុណ​មក​ស្រុក​កំណើត តាំង​ពី​សកម្មភាព​ចេញ​ពី​ផ្ទះ​មក

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី