
- ព្រហស្បតិ៍, 30 មីនា 2023 06:41
- ព័ត៌មាន
ស្និទ្ធលើសពីពេលណាៗទាំងអស់! ព្រាប សុវត្ថិ ក្រសោបស្មា ខេម ទៅច្របាច់មាត់
- ព្រហស្បតិ៍, 30 មីនា 2023 06:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្និទ្ធលើសពីពេលណាៗទាំងអស់! ព្រាប សុវត្ថិ ក្រសោបស្មា ខេម ទៅច្របាច់មាត់
តារាចម្រៀងខេម និងព្រាប សុវត្ថិ ពេលកំពុងថតMV បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” កាលពីពេលថ្មីៗ បានបញ្ចេញសកម្មភាពកាន់តែស្និទ្ធស្នាលក្នុងនាមជាតារាចម្រៀងប្រុសរួមទ្រនំ។ សកម្មភាពនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រតារាទាំងពីរ សម្ដែងការសម្ដែងការសប្បាយរីករាយជំនួស ព្រមទាំងប្រាថ្នាឲ្យមានបទចម្រៀងរួមគ្នាក្នុងឱកាសក្រោយៗទៀតផង។
តាមរយៈវីដេអូក្រៅឆាកដែលបញ្ចេញដោយតារាចម្រៀងក្នុងផលិតកម្មហ្គាឡាក់ស៊ីជាច្រើនរូបបញ្ចេញតាមបណ្ដាញសង្គម គេសង្កេតឃើញលោក ព្រាប សុវត្ថិ និងខេម បានដើរកៀកគ្នាជាមួយតារាចម្រៀងស្រី តន់ ចន្ទសីម៉ា និងខេមរៈ សិរីមន្ដ ផងដែរ។ ប៉ុន្ដែក្នុងឱកាសនោះគេឃើញតែ ព្រាប សុវត្ថិ និងខេម ទេដែលបញ្ចេញសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍។
ពេលបញ្ចប់ការសម និងសម្ដែងMV ចប់ លោក ព្រាប សុវត្ថិ ក្នុងសម្លៀកបំពាក់ពណ៌ស បានដើរទៅក្បែរ និងចាប់កៀកស្មាខេម ដោយខ្សឹមប្រាប់រឿងអ្វីម្យ៉ាងដោយទឹកមុខសប្បាយរីករាយ។ ភ្លាមនោះ ខេម ក៏ញញឹម ហើយ ព្រាប សុវត្ថិ ចាប់ឱប រួចក៏យកដៃទៅច្របាច់មាត់ មុនដើរទៅជ្រុងម្ខាង ដើម្បីជួបនិយាយលេងបន្ដជាមួយតារាចម្រៀង និងអ្នករាំផ្សេងៗទៀត៕
ជិន សុភ័ក្ដ្រ