• 2023-04-18 08:03:54
  • ព័ត៌មាន

លែងឆ្ងល់ហើយ បើដឹងពីមូលហេតុពិតដែលមនុស្សចូលចិត្តចាក់សាក់

  • 2023-04-18 08:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកជាច្រើនឆ្នាំ រហូតឈានដល់ ២០២៣ ពិភពលោកមាន​ការប្រែប្រួលជាច្រើន ក្នុងនោះការតែងខ្លួនក៏ជាអ្វីដែលគ្រប់គ្នាមិនដែលមើលរំលងដែរ។ ក្នុងនោះការលេង Style ដោយការសាក់ក៏ពិតជាកំពុងពេញនិយមខ្លាំង​ដែរ។ ប៉ុន្តែពីក្រោយការដែលគ្រាន់តែបង្ហាញ​ស្ទាយល៍ថ្មីលើដងខ្លួន តើមាន​មូលហេតុអ្វីខ្លះ ដែលមនុស្សជា​ច្រើនចាក់សាក់?

ជួបជាមួយនឹង Tatoo Artist (អ្នកជំនាញខាងចាក់សាក់) មាន​ឈ្មោះថា ONA ដែលជាជនជាតិអេស្ប៉ាញម្នាក់ បាន​លើកឡើងក្នុងវីដេអូភាគមួយរបស់កម្មវិធី HYPE ថា ការចាក់សាក់ ពុំមែនជារឿងដែលគួរញៀនទេ (តាមការយល់ឃើញរបស់នាង)។

ONA (Tattoo Artist)

ONA បានបន្ថែមដែរថា នៅពេល​អ្នកមិនសាក់ ពេលខ្លះតែងមាន​អារម្មណ៍ភ័យខ្លាច។ ប៉ុន្តែកាលណាបានសាក់ដំបូងមួយកន្លែងហើយ ការភ័យខ្លាចនឹង​ចេញឆ្ងាយ ហើយពេលនោះអ្នកនឹងចង់សាក់បន្ថែមទៀត។

សម្ពាធពីមិត្តភ័ក្តិ ឥទ្ធិពលពីបណ្ដាញសង្គម និងការបញ្ចេញមតិផ្ទាល់ខ្លួនទូទៅ ក៏ស្ថិតក្នុងហេតុផលដែលនាំឲ្យមានការពាក់សាក់ដែរ នៅសព្វថ្ងៃនេះ។

ទោះជាយ៉ាងណា ការសិក្សា បានរកឃើញថាហេតុផលដ៏ពេញនិយមបំផុតមួយនៃការសាក់ គឺការចង់បង្កើត និងរក្សាអត្តសញ្ញាណខ្លួនឯង។ តាមរយៈការគ្រប់គ្រងរូបសម្រស់របស់ពួកគេ ពួកគេអាចបង្កើតអត្តសញ្ញាណខ្លួនឯងដែលចង់បាន។ ហេតុផលនេះ ពិតជាអាចជួយពន្យល់ពីមូលហេតុច្បាស់ដែលក្មេងជំទង់ និងមនុស្សវ័យជំទង់តែងមានទំនោរទៅរកការសាក់។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

មតិយោបល់