• 2023-04-20 02:17:44
  • ព័ត៌មាន

ខួបកំណើត សួស វីសា ឆ្នាំនេះ Tommy បង្ហើបរឿងយកកូនម្នាក់ទៀត ដាក់ឈ្មោះរួចទៀត ពីរោះណាស់!

  • 2023-04-20 02:17:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថុល ប៊ុនថង ហៅថមមី ដែលជាស្វាមីរបស់តារាចម្រៀង សួស វីសា ក្រោកពីដំណេកភ្លាម ជូនពរភរិយាភ្លែតក្នុងថ្ងៃខួបកំណើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ។ ឆ្លៀតពេលបញ្ចេញសារជូនពរតាមបណ្ដាញសង្គម លោកក៏បង្ហើបថា រូបលោក និងភរិយាមានបំណងយកកូនប្រុសម្នាក់ទៀតនៅឆ្នាំនេះ។

ជំនួសមុខឲ្យកូនជាទីស្រឡាញ់ និងខ្លួនលោកផ្ទាល់ ថមមី បានជូនពរភរិយា គឺអ្នកនាង សួស វីសា ឲ្យរកស៊ីមានបាន លុយហូរចូលគ្រប់ច្រកល្ហក ជោគជ័យក្នុងភារកិច្ចថ្មីៗ មានសម្រស់ស្អាតរហូត ជាពិសេសបំណងប្រាថ្នាយកកូនប្រុសម្នាក់ទៀតនៅឆ្នាំនេះ សូមឲ្យបានសម្រេចដូចបំណង។ លោកបន្ថែមថា៖ “សំខាន់សូមឲ្យអូនឆាប់ទទួលបាន កូនប្រុសសម្លាញ់ចិត្តប្រចាំត្រកូលឆាប់ៗក្នុងឆ្នាំនេះ Jenny ជិតបានប្អូនប្រុសហើយ គឺ Johnny”។

សម្រាប់ខួបកំណើតឆ្នាំនេះ គេមិនទាន់ដឹងថា គ្រួសារតារាចម្រៀង និងសម្ដែងដែលគេមើលទៅមានភាពកក់ក្ដៅ និងសុភមង្គលមួយនេះ នឹងធ្វើពិធីធំដុំ ឬយ៉ាងណានោះទេ។ ប៉ុន្ដែស្ទើរាល់ឆ្នាំ សួស វីសា តែងតែធ្វើពិធីបន្ដិចបន្ដួចនៅខាងអ្នកផ្ទាល់ និងឆ្នាំខ្លះធ្វើនៅភោជនីយដ្ឋាន ដោយបានហៅបងប្អូនទាំងសងខាងឲ្យមកពិសាអារហារជុំគ្នា រួចក៏បង្កើតបរិយាកាសសប្បាយរីករាយជាលក្ខណៈគ្រួសារកម្រអាក់ខានណាស់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី