• 2023-05-05 03:26:55
  • ព័ត៌មាន

កម្រសរសើរនរណាណាស់ តែពេលនេះ ម៉េង កែវពេជ្ជតា សរសើរ វណ្ណដា កប់ៗមាត់

  • 2023-05-05 03:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉េង កែវពេជ្ជតា តារាចម្រៀងរៀមច្បងដែលមុននេះ ទើបចេញសារអន់ចិត្តរឿងគេផ្អឹបចោលមិនហៅច្រៀងក្នុងកម្មវិធីផ្សេងៗនោះ ឥឡូវនេះ បានចេញមុខម្ដងទៀតលើបណ្ដាញសង្គម មកសរសើរតារារ៉េប វណ្ណដា កប់ៗមាត់។

តារាចម្រៀងល្បីតាមជំនាន់ទាំងពីរបានជួបគ្នា នៅក្នុងថ្ងៃហាត់សមសម្រាប់ការចម្រៀងក្នុងកម្មវិធី Beyond the Game នៅវិមានឈ្នះៗ ត្រៀមអបអរព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពេលនោះហើយ ដែលរៀមច្បង បានដឹង និងយល់កាន់តែច្បាស់ពីសិស្សប្អូនរូបនេះ។

នៅលើទំព័របណ្ដាញសង្គមរបស់ខ្លួន អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា វណ្ណដា ជាតារាចម្រៀងយុវវ័យល្បីខ្លាំងខាងផ្នែកចម្រៀង Rap។ តែជាមួយគ្នា រូបគេក៏មានគុណសម្បត្តិផ្សេងសមនឹងការសរសើរផងដែរ។

អ្នកនាងសរសេរថា "Vann Da ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក Rap ។ ក្រៅពីមានទេពកោសល្យល្អផ្តាច់ហេីយ គាត់នៅមានអត្តចរិតថ្លៃថ្នូរ ចេះដាក់ខ្លួន មិនឆ្មេីង មិនរេីសអេីង មិនក្រអឺតក្រទម"។

ចំនុចសំខាន់មួយទៀត ដែលធ្វើឲ្យរៀមច្បងទប់មាត់មិនសរសើរមិនបានដែរនោះ គឺត្រង់ថា សិស្សប្អូនរូបនេះ បានល្បីឈ្មោះហើយ មិនទុកចោលវប្បធម៌ និងព្រឹទ្ធាចារ្យសិល្បករបុរាណចាស់ៗ ជាក់ស្ដែងដូចលោកតា គង់ ណៃ ដែលបានរះយ៉ាងត្រដែតម្ដងទៀតជាមួយវណ្ណដា តាមរយៈបទ "Time to Rise"។

ចំណុចនេះ តារាចម្រៀងសំឡេងផ្អែមរូបនេះ លើកឡើងថា តារារ៉េបវ័យក្មេងរបស់កម្ពុជារូបនេះ សមនឹងបានការលើកតម្កើងហើយ។ "ទាំងនេះគ្រប់គ្រាន់អោយខ្ញុំ និងអ្នកផ្សេងសរសេីរបានហេីយ!”។ ម៉េង កែវពេជ្ជតា ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់