• 2023-05-09 03:21:05
  • ព័ត៌មាន

ចាប់បានប៉ុន្មានប្លង់នេះ បង្ហាញថា មូន ម៉ារ៉ា តឹងតែងណាស់ចំពោះការប្រកួតស៊ីហ្គេមផ្នែកស្នូកឃ័រលើកនេះ

  • 2023-05-09 03:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀង និងបច្ចុប្បន្នជាអគ្គលេខាធិការសហព័ន្ធកីឡាស្នូកឃ័រកម្ពុជា កំពុងមមាញឹកក្នុងការចាត់ចែងក្រុមប្រកួត ព្រមទាំងការងារដ៏ច្រើនលើវិញ្ញាសារស្នូកឃ័រ ឬប៊ីយ៉ា សម្រាប់ស៊ីហ្គេមឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងពេលបំពេញភារកិច្ច ត្រូវបានគេចាប់យករូបភាពលោកប៉ុន្មានសន្លឹកដ៏គួរចាប់អារម្មណ៍។

នៅថ្ងៃទី៩ ខែឧសភា នេះ លោក មូន ម៉ារ៉ា ប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឆ្លៀតបង្ហោះរូបប៉ុន្មានសន្លឹកដែលគេថតបានហើយផ្ញើឲ្យលោក ដោយភ្ជាប់ជាមួយសារយ៉ាងខ្លីថា៖ “មើលទៅខ្លួនឯងដូចជាតឹងតែងគ្រប់ពេល! តាមពិតគឺដើម្បីតែភាពជោគជ័យ និងដណ្តើមកិត្តយសជូនជាតិប៉ុណ្ណោះ!”។

ម្ចាស់បទ “កាដូឥតន័យ” សំឡេងផ្អែមពីរោះរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើសកម្មភាពការងារ និងជីវិតផ្ទាល់ខ្លួនរបស់លោក បើទោះបីជាលោកឃ្លាតឆ្ងាយពីសិល្បៈច្រើនឆ្នាំទៅហើយក្ដី។ បច្ចុប្បន្ន មូន ម៉ារ៉ា បង្ហាញសកម្មភាពការងារច្រើនជាង ជីវិតសិល្បៈ ដោយយូរៗម្ដងលោកច្រៀង អមដោយការលេងហ្គីតា ហើយនៅតែទទួលបានការគាំទ្រ និងកោតសរសើរពីមហាជនលើទឹកដមសំនៀង និងសមត្ថភាពការងារក្រៅសិល្បៈ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម