• 2023-05-11 06:27:58
  • ព័ត៌មាន

សារមន្ទីរជាតិ ជំរុញឲ្យអាជីវករ មុនជួលសម្លៀកបំពាក់ ឬថតនៅក្នុងសារមន្ទីរ គួរពិគ្រោះជាមួយមន្ដ្រីជំនាញ

  • 2023-05-11 06:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានសារមន្ទីរ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងមួយចំពោះសកម្មភាពអាជីវករជួលសម្លៀកបំពាក់ប្រពៃណីសម្រាប់អតិថិជននៅសារមន្ទីរជាតិ ដោយមន្ដ្រីជំនាញសង្កេតឃើញថាសកម្មភាពផ្សព្វផ្សាយតាមរយៈការស្លៀកពាក់ខ្លះបានធ្វើឲ្យប៉ះពាល់ទៅវិញ។

ភ្ជាប់ជាមួយសេចក្ដីជូនដំណឹងចេញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មន្ដ្រីជំនាញ នៃសារមន្ទីរជាតិ បានគូសបញ្ជាក់ថា សារមន្ទីរស្វាគមន៍ចំពោះសាធារណជន ឬអាជីវករដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែលបារម្ភនោះ គឺទម្រង់ផ្សព្វផ្សាយខ្លះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ។

រូបថត៖ ហ្វេសប៊ុកសារមន្ទីរជាតិ

ប្រភពដដែលបញ្ជាក់ថា៖ “កង្វល់របស់យើងខ្ញុំ មិនមែនជាការតឹងតែងឡើយ ប៉ុន្តែយើងខ្ញុំគ្រាន់តែមានការជួយក្រើនរំលឹក ក្នុងនាមជាសេនាធិការរបស់ក្រសួងជំនាញ អាស្រ័យហេតុនេះសូមសាធារណជន និងអាជីវករមេត្តាយោគយល់ ចំពោះវិធានការណ៍នានាដែលយើងបានដាក់ចេញទៅ”។

សូមអានលម្អិត៖

ជិន សុភ័ក្ដ្រ

មតិយោបល់