• 2023-05-17 07:00:39
  • ព័ត៌មាន

កក្រើកនៅអាមេរិក! ដំណើរកម្សាន្ដ​លើក​នេះ អេនឌី បែរជាជួបបងប្អូនខ្មែរ​លើឆាក​តន្ដ្រីច្រើន​ជាង​ទៅ​វិញ

  • 2023-05-17 07:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងសម្ដែងល្បីឈ្មោះ អេនឌី ធ្លាប់ឡើងចុះទឹកដីសហរដ្ឋអាមេរិកដើម្បីកម្សាន្ដ និងសម្ដែងចំនួន ៧លើកហើយ ចាប់តាំងពីលោកប្រឡូកក្នុងវិស័យសិល្បៈ។ ប៉ុន្ដែដំណើរកម្សាន្ដទៅកាន់ទឹកដីសហរដ្ឋអាមេរិកលើកនេះ គឺគាប់ជួនខ្លាំងណាស់ ត្រូវបងប្អូនខ្មែររស់នៅទីនោះស្វាគមន៍ និងអញ្ជើញឲ្យលោកសម្ដែងតាមរដ្ឋជាច្រើន។

លោក អេនឌី បានប្រាប់Sabay នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ថា សម្រាប់ការមកកាន់អាមេរិកជាលើកទី៨ នេះ គឺក្នុងគោលបំណងសម្រាក និងដើរកម្សាន្ដប៉ុណ្ណោះ ប៉ុន្ដែគាប់ជួនពេលនោះបានជួបប្អូនៗសិល្បករ-សិល្បការិនី ព្រមទាំងបងៗសិល្បៈជើងចាស់ខ្លះដែលរស់នៅទីនោះស្រាប់ ក៏បាននាំឲ្យលោកសម្ដែង និងច្រៀងជាមួយគ្នា តាមសំណូមពរពីបងប្អូនខ្មែររស់នៅអ៊ឺរ៉ុប។

លោក អេនឌី៖ “មក(អាមេរិក) ម្នាក់ឯង…ហើយក៏បាន show ជាមួយបងប្អូនសិល្បៈដែលបានមកដល់ទីនេះខ្លះ និងបងៗមិត្តសិល្បៈ ដែលរស់នៅទីនេះខ្លះ។មានបងប្អូនប្រជាជនខ្មែរ-អាមេរិក គាត់គាំទ្រ និងស្រលាញ់ចូលចិត្ត ហើយផ្តល់ជាកិត្តិយសច្រើនមែនទែន ពីរដ្ឋមួយទៅរដ្ឋមួយ”។

តាមគម្រោង អេនឌី នឹងត្រឡប់មកស្រុកខ្មែរវិញ ក្នុងរយៈពេល ២សប្ដាហ៍ទៀត បន្ទាប់ពីលោកចេញដំណើរទៅអាមេរិកក្នុងគោលបំណងដើរកម្សាន្ដកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ លោកថា ឆ្លៀតក្នុងឱកាសដែលលោកឡើងច្រៀង ឬធ្វើជាពិធីករម្ដងៗ លោកក៏មិនភ្លេចផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីខ្មែរដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់