• 2023-05-23 10:05:49
  • ព័ត៌មាន

នាយក្រូច និងកៃដ ជួបមុខគ្នាអួតរឿងជំងឺ លទ្ធផលឃើញថានាយក្រូចឈ្នះច្រើនមុខណាស់!

  • 2023-05-23 10:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួបដ៏កម្ររវាងនាយក្រូច និងនាយកៃដ ចាប់តាំងពីនាយកៃដដែលត្រូវជាស្វាមីតារាកំប្លែងខ្ញុងធ្លាក់ខ្លួនជំពាក់បំណុលគេជុំទិសមកនោះ បានប្រទះគ្នានៅថ្ងៃនេះ ហើយលែងអួតគ្នារឿងទ្រព្យសម្បត្ដិ បែរមកអួតគ្នារឿងជំងឺវិញម្ដង។ ក្នុងន័យលេងសើចផង និងនិយាយមែនផង នាយកៃដថា ខ្លួនសព្វថ្ងៃនេះឈឺច្រើនណាស់។

តាមរយៈវីដេអូមួយបញ្ចេញដោយនាយក្រូច ស្វាមីរបស់ខ្ញុង ដែលធ្លាប់ឈរ live លក់គ្រឿងបរិភោគជាមួយខ្ញុង សុខៗស្រាប់តែសសៃទាញធ្វើឲ្យវៀចមុខវៀចមាត់ ដួលទាំងជំហរនោះ បានបង្ហើបថា សព្វថ្ងៃលោកមានជំងឺស្ដ្រេស និងខ្វះជាតិស្ករ ទើបធ្វើឲ្យលោកលំបាក ហើយដើរទៅណាមកណាត្រូវប្រុងប្រយ័ត្នរហូត។

ជំងឺ ២មុខនេះ នាយកៃដ នឹកស្មានតែឈ្នះនាយក្រូចទៅហើយ។ ប៉ុន្ដែនាយក្រូច ឆ្លើយមកវិញថា ឈាមក្រហមខ្វះ ឈាមសលើស ខ្លាញ់រុំបេះដូង ឡើងជាតិស្ករ និងខ្លាញ់រុំថ្លើម។ បើទោះបីជាមានបញ្ហាសុខភាពច្រើនដូចការរៀបរាប់ ប៉ុន្ដែគេមិនដែលឃើញនាយក្រូចធ្វើទុក្ខក្នុងខ្លួនធ្ងន់ធ្ងរនោះទេ ដោយគេគិតថាជំងឺទាំងអស់ដែលនាយក្រូចលើកមកនេះ គឺបង្ហាញតាមក្រដាសឆែកសុខភាពប៉ុណ្ណោះ។

នាយកៃដដែលជូនភរិយាមកថតMV ជាមួយនាយក្រូច ហើយបានឆ្លៀតជជែកគ្នាលេងជាមួយនាយក្រូច ត្រូវបានគេមើលឃើញថា ជាការនិយាយលេងសើច និងចំអន់ឲ្យគ្នាទៅវិញទៅមកច្រើនជាងស្ថានភាពជំងឺដែលអ្នកទាំងពីរកំពុងកើតមាន ព្រោះអ្នកទាំងពីរធ្លាប់ស្រឡាញ់រាប់អានគ្នា ហើយជាតារាកំប្លែងដូចគ្នា។ ដោយស្នាមញញឹម ខ្ញុងក៏លូកមាត់ចូលក្នុងការជជែកគ្នារវាងនាយកៃដ និងនាយក្រូច ដោយឲ្យសម្រុះសម្រួលគ្នា ឬដកចិត្ដប្រចណ្ឌនាងជាមួយនាយក្រូច មកនាំគ្នាទៅពេទ្យ ដើម្បីព្យាបាលជំងឺវិញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម