• 2023-05-23 07:31:54
  • ព័ត៌មាន

តារា​ថៃស្អាតៗ សង្ហា@​កំពុងពេញនិយម បង្ហាញខ្លួន​នៅ​កម្ពុជា​ក្នុងកិច្ចសហការ​ទូរទស្សន៍ TV5 និង TV7ថៃ

  • 2023-05-23 07:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ស្រី​ថៃ ៤ដួង សុទ្ធ​តែ​ស្រស់​ស្អាត និង​សង្ហា ដែល​កំពុង​ពេញនិយម​ក្នុងស្រទាប់​យុវវ័យ​ថៃ បាន​បង្ហាញ​ខ្លួន​ជួប​អ្នក​គាំទ្រ​នៅ​កម្ពុជា ក្រោម​កិច្ច​សហការ​មួយ​រវាង​ទូរទស្សន៍​កងយោពលខេមរៈភូមិន្ទ និង​ទូរទស្សន៍​លេខ ៧ របស់​ថៃ។

តារា​ទាំង ៤ ដួង មាន​លោក JINN Jinna, MIKE Pattaradet, THISA Varitthisa និង KWAN Usamanee។ ពួក​គេ សុទ្ធ​ជា​តួឯកប្រុស​តួឯក​ស្រី ក្នុង​ភាពយន្ត​មួយ​ចំនួន​ដែល​ខ្លះ​បាន​ចាក់ផ្សាយ​ហើយ និង​ខ្លះ​បាន និង​កំពុងចាក់ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៧ដ៏​ពេញ​និយម​របស់ថៃ។ អ្នក​ទាំង ៤ ត្រូវ​បាន​សម្របសម្រួល​ដើម្បី​ឡើង​មក​ជួប Fan Club របស់​ពួក​គេ​នៅ​កម្ពុជា។

ស្រី​ស្អាត ប្រុស​សង្ហា ទាំង​៤ដួង បាន​ទាក់​ទាញ​សំឡេង​គាំទ្រ​យ៉ាង​កង​រំពង​ពី​សំណាក់ Fan Club របស់​ពួក​​គេ​យ៉ាង​កង​រំពង ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​រីករាយ​មែន​ទែន។ លោក Jin Jinnak ម្នាក់​ក្នុង​ចំណោម ៤នាក់ លើក​ឡើង​ថា លោក​រំភើប​មែន​ទែន​ចំពោះ​ការ​ស្វាគមន៍​របស់​អ្នក​គាំទ្រ​នៅ​កម្ពុជា លោក មិន​នឹក​ស្មាន​ឡើយ​ថា លោក​មាន​ការ​គាំទ្រ​ច្រើន​យ៉ាង​នេះ។

ងាក​មក​តួប្រុស​ម្នាក់​ទៀត គឺ​លោក Khun May ក៏​អះអាង​ដូច​គ្នា​ដែរ តែ​ខុស​ពី​មិត្ត​បន្តិច លោកថា​​ហាក់​មិន​សូវ​ភ្ញាក់​ផ្អើល​ខ្លាំងដូច Jin Jinnak ​ទេ ដោយ​សារ​លោក​បាន​ដឹង​មុន​ខ្លះ​ៗហើយ។ May ថា លោក​បាន​បង្ហោះ​រូបភាព​នៅ​លើ IG អំពី​ដំណឹង​ធ្វើ​ដំណើរ​មក​កម្ពុជា ហើយ​មាន​អ្នក​គាំទ្រ​លោក​ជា​ច្រើន បាន​ចូល​ទៅ​សរសេរ​សារ រង់ចាំ​ស្វាគមន៍​​ដំណើរ​របស់​លោក។

បេសកកម្ម​លើក​នេះ របស់​តារា​ប្រុស ស្រី​ថៃ​ទាំង ៤ដួង មាន​គោលដៅ​២ ទី​១ជួប​ក្រុម​អ្នក​គាំទ្រ (Meet & Greet) ដើម្បី​ចែក​រំលែក​ក្ដី​ស្រឡាញ់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​កត់​ត្រា​អនុស្សាវរីយ៍​ល្អ​ៗ។ ទី២ ទៀត គឺ​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ពី​ភាពយន្ត​របស់​ពួក​គេ​ផង ព្រោះ​ថា ភាពយន្ត​ដែល​ពួក​គេ​សម្ដែង និង​ត្រូវ​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​កម្ពុជា​បាន​ទស្សនា​ឆាប់​ៗ។

តាម​លោក ស ងួន និពន្ធនាយក​ព័ត៌មាន ទូរទស្សន៍​កងយោពល​ខេមរៈភូមិន្ទ និង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៧ ថៃ បាន​ចុះ​កិច្ចព្រម​ធ្វើ​សហប្រតិបត្តិ​ការ​ជាមួយ​គ្នា​ផ្លូវ​ការ ក្នុង​ការ​នាំ​យក​ខ្សែ​ភាពយន្តភាគ​ទូរទស្សន៍​ល្បី​ៗ​របស់​ថៃ​មក​ចាក់​បញ្ចាំង​នៅ​កម្ពុជា។ តាម...ដដែល អ្វី​ដែល​ជា​សមិទ្ធផល​នៃ​កិច្ចព្រម​ព្រៀង​នេះ គឺ​ភាពយន្ត​ភាគ​ទូរទស្សន៍​របស់​ចំនួន ២៧ ចំណង​ជើង នឹង​ផ្ដល់​សិទ្ធិ​សម្រាប់​ចាក់​ផ្សាយ​នៅ លើ​​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ ៥ ចាប់​ពី​ពេល​នេះ​តទៅ​ហើយ៕​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម