• 2023-05-25 02:25:38
  • ព័ត៌មាន

គិតត្រឹមថ្ងៃនេះ តើមានតារាល្បីៗណាខ្លះបានជួយ និងទៅសួរសុខទុក្ខ វង្ស ថាណាន់ ដល់គ្រែពេទ្យ?

  • 2023-05-25 02:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើតារាចម្រៀងប្រុសរបស់ផលិតកម្មហ្គាឡាក់ស៊ី វង្ស ថាណាន់ មានរយៈពេល ៥ថ្ងៃហើយ។ នៅអំឡុងពេលសម្រាក និងព្យាបាលរបួសបាក់ឆ្អឹងភ្លៅខាងស្ដាំនៅមន្ទីរពេទ្យកាល់ម៉ែត គេឃើញសិល្បករ-សិល្បការិនីជាច្រើនបានបន្ដជួយ និងខ្លះបានទៅចូលសួរសុខទុក្ខលោកដល់គ្រែពេទ្យតែម្ដង។

ដោយមិនគិតបងប្អូនសាច់ញាតិ អ្នកគាំទ្រ និងមិត្ដសិល្បៈជួយថវិកា ឬសួរសុខទុក្ខពីចម្ងាយ ហើយលោកមិនទាន់បានបញ្ចេញមុខជាសាធារណៈ មកដល់ពេលនេះគេឃើញមានអ្នកសិល្បៈយ៉ាងតិច ១០នាក់ ត្រូវបានលោកថ្លែងអំណរគុណជាសាធារណៈតាមបណ្ដាញសង្គម ដោយមានភ្ជាប់រូបថតជាមួយលោកទៀតផង។

១/ពិធីករ ប៉ែន ចំរុង និងអ្នកចម្រៀងស្រីផ្នែកប្រពៃណី ខាត់ សួស្ដី បានទៅសួរសុខទុក្ខ វង្ស ថាណាន់ ដល់គ្រែពេទ្យព្រមគ្នាតែម្ដងកាលពីល្ងាចមិញ។ ដោយបង្ហាញភាពស្និទស្នាល និងបង្ហាញពីការអគុណចំពោះអ្នកទៅសួរសុខទុក្ខ ថាណាន់ បានត្រដរងើបអង្គុយលើគ្រែពេទ្យថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ដោយលោកប៉ែន ចំរុង និងអ្នកនាង ខាត់ សួស្ដី នៅអង្គុយអមសងខាង។

២/ តារាចម្រៀង គ្រី ថៃពៅ ក៏បានទៅសួរសុខទុក្ខ វង្ស ថាណាន់ ដល់គ្រែពេទ្យដែរ ដោយពេលជួបគ្នាក្នុងស្ថានភាពបែបនេះអ្នកទាំងពីបង្ហាញចំណងមិត្ដភាពកាន់តែខ្លាំង។ ទន្ទឹមគ្នានោះលោកក៏បានអគុណចំពោះការចូលមកសួរសុខទុក្ខ ហើយក៏បានថតរូបជាមួយគ្នាទៀតផង។

ក្រៅពីសិល្បករ-សិល្បការិនីទាំងនេះ គេក៏ឃើញការជួយជ្រោមជ្រែងពីតារាល្បីៗមួយចំនួនទៀតដែរ គឺមានដូចជា៖ លោក ព្រាប សុវត្ថិ កញ្ញា តន់ ចន្ទសីម៉ា ខេម កញ្ញា រតនៈ ពិសី និងអ្នកនិពន្ធទំនុកភ្លេង ចៅឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំផលិតកម្មហ្គាឡាក់ស៊ីជាច្រើនរូបទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់