• 2023-06-16 08:51:10
  • ព័ត៌មាន

មាន​រឿង​ហើយ! សុបិន​គ្រង​តំណែង មីសហ្គ្រេន ខេមបូឌា របស់ ល្អហួស អាច​ត្រូវ​ចប់​ត្រឹម​ហ្នឹង​តើ​មែន​ទេ?

  • 2023-06-16 08:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង ដេននី ក្វាន់ តាំង​ពី​ដើម​ឡើយ​មក បាន​គាំទ្រ​កូន​ស្រី​របស់​ខ្លួន គឺ​ប្អូន​ស្រី​ ល្អហួស ពេញ​ទំហឹង​សម្រាប់​ការ​ប្រឡង​ប្រជែង​ឈាន​ទៅ​គ្រង​តំណែង​ជ័យលាភី មីសហ្គ្រេន ខេមបូឌា ២០២៣ ប៉ុន្តែ​ឥឡូវ​នាង​បាន​ប្ដូរ​ចិត្ត​វិញ​ហើយ ហើយ​បាន​ធ្វើ​ឲ្យ ល្អហួស ជួប​ភាព​ស្រពិចស្រពិល។

នៅ​ក្នុង​ការ​វិវត្ត​ថ្មី​មួយ ដេននី ក្វាន់ បាន​បង្ហាញ​ចេតនា មិន​ចង់​ឲ្យ​កូន​ស្រី​បន្ត​ដំណើរ​នៅ​ក្នុង​កម្មវិធី មីសគ្រេន ខេមបូឌា នេះ​ត​ទៅ​ទៀត​នោះ។

ការ​ប្ដូរ​ចិត្ត​របស់​ម្ដាយ​រូប​នេះ បន្ទាប់​ពី​ថ្មី​ៗ​នេះ កូន​ស្រី​របស់​ខ្លួន បាន​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ដេននី ក្វាន់ បាន​ប្រកាស​ពី​ដំណឹង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង ដោយ​បាន​អធិប្បាយ​ថា " យប់មិញ ម៉ោង3យប់ កូនស្រីធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនមកពេទ្យទាំងយប់ អារម្មណ៍ជាម្ដាយ ឃើញ​កូនឈឺ អស់អីក៏អស់ចុះ កូនអើយឱ្យតែកូនបានជា បានធូរស្បើយ ម្ដាយសុខចិត្តធ្វើគ្រប់យ៉ាង…!”។

បញ្ហា​សុខភាព​ដែល​កើត​ឡើង​យ៉ាង​ទាន់​ហន់​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ ខណៈ ល្អហួស ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បេក្ខភាព​លេច​ធ្លោ​មួយ​រូប។ តាម ដេននី ក្វាន់ បាន​ឲ្យ​ដឹង​ថា កូន​ស្រី​តែ​មួយ​គាត់​របស់​ខ្លួន ពិត​ជា​មាន​ក្ដី​សុបិន​វែង​ឆ្ងាយណាស់ នៅ​ការ​ប្រឡង​នេះ។

ដូច្នេះ​ហើយ ទោះ​ជា​កំពុង​មាន​បញ្ហា​សុខភាព នាង​នៅ​តែ​សញ្ជឹង​ពី​ការ​ប្រកួត​ខាង​មុខ។ ដេននី ក្វាន់ លើក​ឡើង​ថា "ឈឺប៉ុនហ្នឹងហើយ កូននៅបារម្ភរឿងប្រឡងបវរកញ្ញាថ្ងៃ១៨ខាងមុខនេះទៀតកូន នៅចង់ទៅហាត់ដើរម៉ូតមិនចង់ឱ្យអវត្តមានខ្លាចបាត់ពិន្ទុ"។

ត្បិត​ថា កូន​ស្រី​នៅ​តែ​មិន​ទាន់​ដកចិត្ត​ពី​ការ​ប្រកួត​បាន ប៉ុន្តែ​តាម ដេននី ក្វាន់ នាង​មិន​ចង់​ឲ្យ​កូន​ស្រី បន្ត​ដំណើរ​ទៀត​នោះ​ទេ។

អ្នក​ម្ដាយ​រូប​នេះ លើក​ឡើង​ថា រឿងប្រឡងបវកញ្ញា ម្ដាយមិនដែលហាមឃាត់កូននោះទេ តែពេលវេលាមួយនេះ ម៉ាក់សុំណាកូន សុខភាពកូនសំខាន់ណាស់ ម្ដាយត្រូវការតែសុខភាពកូនល្អ គឺម្ដាយសប្បាយចិត្តណាស់កូន"។

ការ​លើក​ឡើង ដូច្នេះ​របស់​អតីត​តារាសិចស៊ី ដេននី ក្វាន់ បាន​ធ្វើ​ឲ្យ​មាន​ការ​ស្រពិចស្រពិល​ចំពោះ​បេសកកម្ម​របស់ ល្អហួស នៅ​លើ​ឆាក មីសហ្គ្រេន ខេមបូឌា។

បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ដែល​គាំទ្រ​ជា​ច្រើន បារម្ភ ខ្លាច​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​កណ្ដាល​ទី ក្រោយ​ពី​ម្ដាយ​បាន​លោត​ភ្លើង​លឿង បម្រុង​នឹង​ចូល​ក្រហម។

យ៉ាង​ណា ចំពោះ​បញ្ហា​ដែល​ថា ល្អហួស អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ឬ​អត់ ឬ​ក៏​ត្រូវ​បង្ខំ​ចិតកត​ដកខ្លួន រង់ចាំ​មើល​ការ​ប្រកួត​វគ្គបន្ទាប់​នៅ​ថ្ងៃ​ទី ១៨ មិថុនា​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម