• 2023-06-19 03:49:47
  • ព័ត៌មាន

អាង​មាន Pilot រ៉ូស ដាក់​ឱសានវាទ ឲ្យ​សង្សារចាស់ ១ខែ បើ​មិន​ចង់​ជួប​រឿង​ស្ដាយ​ក្រោយ

  • 2023-06-19 03:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង រ៉ូស ថ្មី​ៗ​នេះ បាន​ដាក់​ឱសានវាទ​ដល់​អតីត​មិត្តប្រុស​រយៈ​ពេល ១ខែ ប្រសិន​បើ​មិន​ចង់​ស្ដាយ​ក្រោយ ព្រោះ​នាង​មាន Pilot មួយ​រូប​កំពុង​តែ​ចែចង់​នាង​ហើយ។

នៅ​មុន​នេះ កញ្ញា រ៉ូស បាន​ទម្លាយ​រឿង​ប្រេះឆា​ជាមួយ មិត្តប្រុស​នាង​ម្នាក់ ដោយសារ​តែ​រឿង​នាង​គេ​បញ្ច្រកស្រា​ក្នុង​ពិធី​ជប់លៀង​មួយ។ ក្រោយ​ហេតុការណ៍ តារា​ស្រី បាន​បង្ហើប​ថា មិត្តប្រុស​របស់​នាង​ដែល​មាន​ឈ្មោះ Alexsalim sender បាន​បង្ហាញ​ភាព​សោះអង្គើយ និង​ចេញ​ឆ្ងាយ​ពី​នាង​បន្តិចម្ដង។ ភ្លាម​ៗ តារាស្រី បាន​បង្ហាញ​ភាព​ពិបាក​ចិត្ត ចំពោះ​ការ​ចាកចេញ​មួយ​នេះ​របស់​គូស្នេហ៍។

រ៉ូស បាន​លោម​ឲ្យ​គូស្នេហ៍​រូប​នេះ ត្រឡប់​មក​រក​នាង​វិញ ព្រោះ​នាង​មិន​អាច​រស់​ដោយ​គ្មាន​គេ​បាន​ឡើយ។ ប៉ុន្តែ​បន្ទាប់​ពី​នោះ​មិន​ប៉ុន្មាន​ផង ស្រាប់​តែ​ស្រីតូច ចេញ​មក​បង្ហោះ​សារ​ថ្មី​ទៀត ដោយ​ដាក់​កំហិត​ឲ្យ​មិត្តប្រុស​ត្រឡប់​មក​វិញ។ "អូនទុក្ខពេលអោយ១ខែបើឃើញអូនផុសដ្រាម៉ាពេញFacebook ប៉ុននឹងហើយ នៅតែមិនមកលួងអូនមិនមកសុំអូនត្រូវវិញទេអូនឈប់រងចាំហើយ ពេលវេលាដែលខំសាង មក 4 5ឆ្នាំ ក៍អស់ន័យដែរ ចឹងអូនយកសង្សារថ្មីទៀតហើយ”។

តារា​ស្រី​និយម​ភាព​សិចស៊ី​រូប​នេះ បញ្ជាក់​ថា បច្ចុប្បន្ន​កំពុង​មាន​អ្នក​បើក​យន្តហោះ​ម្នាក់ កំពុង​ព្យាយាម​ទាក់​ទង​នាង ប្រសិន​បើមិត្ត​ប្រុស​របស់​នាង​នៅ​តែ​មិន​ធ្វើ​មិន​ដឹង​ទៀត នាង​នឹង​ទទួល​យក​អ្នក​បើក​បក្សា​ស្លាប​ដែក​នោះ​ហើយ។

ជាមួយ​នឹង​ការ​គំរាម​ដូច្នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​នោះ​នៅ ស្រាប់​ម្សិលមិញ រ៉ូស បាន​បន្ត​សារ​ថ្មី​ទៀត​បង្ហាញ​ភស្តុតាង​ជាក់​ស្ដែង។ រ៉ូស បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​ជាមួយ​អ្នក​បើក​បរ​យន្តហោះ សុទ្ធ​ជា​ភាសា​ផ្អែមល្ហែម​ដូច​គូស្នេហ៍​មួយ។ សារ​នេះ នាង​មាន​បំណង​ផ្ញើ​ទៅ​មិត្តប្រុស​របស់​នាង​ម្ដង​ទៀត។

សាររបស់ រ៉ូស ជាមួយ Pilot ដែល​បញ្ចេញនៅថ្ងៃនេះ

រ៉ូស សរសេរ​សារថា "អ្នកថ្មី pilots គេឆាតមកលួងរហូត អូនទុក្ខពេលអោយបង1ខែ Alexsalim sender តែបើក្នុង១ខែនឹងមិនមកលួងទេកុំបន្ទោសអូន ណា អូនយកសង្សារថ្មីហើយ ពេលវេលាការរងចាំមានដែនកំណត់”៕

អត្ថបទ៖ ទារិកា

មតិយោបល់