• 2023-06-20 08:22:09
  • ព័ត៌មាន

ល្បីពេញកូរ៉េថា Park Seo Joon និង YouTuber នារីវ័យក្មេង កំពុងទាក់ទងស្រឡាញ់គ្នា

  • 2023-06-20 08:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៣ មាន​សេចក្ដីរាយការណ៍ថា តារាសម្ដែង Park Seo Joon ទំនងជាមានទំនាក់ទំនងស្នេហាជាមួយនឹង​តារាចម្រៀង និងជា YouTuber xooos

ផ្អែកតាមប្រភពផ្ទៃក្នុងបាន​បង្ហើប​ឲ្យដឹង​ តាមរយៈ JTBC News កាល​ពីខែកន្លងទៅ ដោយអះអាងថា តារាសម្ដែងកូរ៉េដ៏ល្បី Park Seo Joon និង តារាវ័យក្មេង xooos។ អ្នកទាំងពីរ មាន​ទំនាក់ទំនងកាន់តែស្និទ្ធស្នាល​នឹងគ្នា ហើយឈាន​ដល់ណែនាំមិត្តជិតស្និទ្ធរបស់ពួកគេ​ ឲ្យគ្នា​ស្គាល់ទៅវិញទៅមកទៀតផង។ បុរសនារីមួយគូនេះ​ ថែម​ទាំង​បាន​ណាត់ជួបគ្នា​ច្រើន​ដង ថែមទាំង​ចំណាយពេល​ដ៏មាន​ន័យ ដើម្បីហាត់ប្រាណ​ជាមួយគ្នា ឬលេងកម្សាន្តនៅកន្លែង​ផ្សេង​ជាមួយគ្នា​ទៀតផង។

ជាមួយគ្នា​នោះ មាន​អ្នកប្រើបណ្ដាញ​សង្គមម្នាក់ បាន​បង្ហោះរូបរបស់អ្នកទាំងពីរ ជាមួយនឹង​មិត្តភ័ក្តិរបស់​ពួកគេនៅលើប្រព័ន្ធអនឡាញទៀតផង នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ ដែលជា​ហេតុ​ធ្វើឲ្យរឿងនេះ​ ប្រែក្លាយជា​ប្រធានបទក្ដៅគគុក។ នៅថ្ងៃដដែល ក្រុមហ៊ុនរបស់ Park Seo Joon ក៏បាន​ចេញ​មុខ​តបទៅនឹងព័ត៌មានខាងលើដែរ ដោយអះអាងថា «វាពិតជា​ពិបាក​ក្នុងការបញ្ជាក់ពីរឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​តារារបស់យើងណាស់» ព្រម​ទាំងភ្ជាប់ជាមួយនឹង​ការ​សុំទោស។

ងាក​ទៅ xooos វិញ គឺជាតារាវ័យក្មេង ដែល​មាន​ឈ្មោះពិត Kim Soo Yeon កើតនៅ​ឆ្នាំ ១៩៩៤ ហើយបច្ចុប្បន្ន​មាន​វ័យ ២៩ ឆ្នាំ។ ដូច្នេះ​មាន​សេចក្ដី​ថា​ Park Seo Joon មាន​វ័យ​ច្រើន​ជាង​នាង ៥ឆ្នាំxooos បច្ចុប្បន្នគឺជាតារាចម្រៀង និងជា YouTuber ដែល​មាន​អ្នក Subscribe ចំនួន ១,៥លាននាក់

ទស្សនាវីដេអូបទចម្រៀងរបស់នាង​ដូចខាងក្រោម៖

ប្រភព៖ Koreaboo

មតិយោបល់