• 2023-06-23 03:23:27
  • ព័ត៌មាន

Smart Axiata និង Pleng ឧបត្ថម្ភផលិតបទចម្រៀង «Rise Up» ដើម្បីសាទរការបញ្ចប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២

  • 2023-06-23 03:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងកម្មវិធីតន្រ្តី Pleng បានចូលរួមគាំទ្រឧបត្ថម្ភផ្តាច់មុខក្នុងការផលិតបទចម្រៀង «Rise Up» ជាមួយក្រុមតារាសិល្បៈ D-Man ដើម្បីអបអរសាទរដល់ការបញ្ចប់ព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដោយជោគជ័យ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក៏ដូចជាការសង្ខេបសកម្មភាពនៃការខិតខំរបស់អត្តពលិកកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតកន្លងមក។

បទចម្រៀង «Rise Up» ត្រូវបាននិពន្ធឡើងដោយក្រុមសិល្បករ D-Man ដែលមានសមាជិកប្រុសទាំង ៥ នាក់ រួមមានលោក ឆន សុភារក្ស ឈឿន សុខម៉េង សុខ សម្បត្តិ ជា សុខពិទូរ្យ និង ឈួន ពិសិដ្ឋ

ចម្រៀងដ៏មានអត្ថន័យមួយបទនេះ រៀបរាប់អំពីការផ្ដល់កម្លាំងចិត្តដល់អត្ដពលិកកម្ពុជា តាមរយៈការលើកកម្ពស់ ស្មារតីរូបរួមគ្នាយ៉ាងមុតមាំ មិនរារែកក្នុងការធ្វើដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដោយសាមគ្គីភាពជាមួួយគ្នា ដើម្បីឈានទៅដល់គោលដៅក្នុងប្រកួតដណ្ដើមជ័យលាភីលើកមុខមាត់ប្រទេសជាតិ។ បទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីយុទ្ធនាការ #BeyondTheGames គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (National Olympic Committee of Cambodia) ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាផងដែរ។

លោកស្រី Mila Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានសម្តែងពីសេចក្តី សោមនស្សរីករាយ ដែលក្រុមហ៊ុន Smart អាចចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា តាមរយៈ កិច្ចសហការរួមគ្នាជាមួយសិល្បៈករ និងកម្មវិធីតន្រ្តី Pleng ផងដែរ។

«សម្រាប់ក្រុមហ៊ុន Smart Axiata ពួុកយើងតែងតែមានភាពរីករាយ និងមោទនភាពជានិច្ច ដែលអាចចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ហើយការគាំទ្រការនិពន្ធ និងផលិតបទចម្រៀង «Rise Up» គឺជាឱកាសដ៏កម្រមួយសម្រាប់ពួកយើងក្នុងការគាំទ្រអត្តពលិកទាំងអស់នៅក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃបរិយាបន្ន និងសាមគ្គីភាព នៅក្នុងសង្គមកម្ពុជាផងដែរ។»

សូមបញ្ជាក់ផងដែរ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ តែងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា ជាពិសេសតាមរយៈការចូលរួមជាម្ចាស់ជំនួយមួយរូបក្នុងយុទ្ធនាការ #BeyondTheGames និងតាមរយៈការគាំទ្រព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំជាប់ៗគ្នាផងដែរ ហើយសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានចូលរួមសហការជាមួយ Pleng និងសិល្បករក្នុងស្រុកដើម្បីផលិតនិពន្ធ ក៏ដូចជាសម្តែងនូវបទចម្រៀង «វីរភាពកីឡា» ផងដែរ។

ក្រុមហ៊ុន Smart នៅតែបន្តស្មារតីគាំទ្រលើវិស័យកីឡា និងព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ដែលកម្ពុជាមានឱកាសរៀបចំឡើង ដើម្បីលើកកម្ពស់កិត្យានុភាពប្រទេសនៅលើឆាកអន្តរជាតិ។

សាធារណជនអាចស្តាប់បទចម្រៀង «Rise Up» នេះមុនគេនៅក្នុង Pleng app មុនគេតាមរយៈតំណរភ្ជាប់នេះផងដែរ៖

https://pleng.smart.com.kh/song/rise-up/103399760/play/

មតិយោបល់
អត្ថបទពេញនិយម