• 2023-06-23 07:13:21
  • ព័ត៌មាន

ជា សុណ្ណនរាហ៍ រត់រកព្រះសង្ឃស្រោចទឹក ក្រោយពីមានជនមិនស្គាល់មុខវាយបំបែកកញ្ចក់ឡាន

  • 2023-06-23 07:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសរូបសង្ហារ ជា សុវណ្ណនរាហ៍ បានរត់ទៅរកព្រះសង្ឃស្រោចទឹកចំនួនពីរវត្ដហើយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីលោកប៊ិះនឹងជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលមកដល់បន្ទាយក៏ស្រាប់តែមានជនមិនស្គាល់មុខលួចវាយកម្ទេចកញ្ចក់ឡានផ្នែកខាងក្រោយទៀត។

បន្ថែមលើការបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួននៅមុននេះបន្ដិច ជា សុវណ្ណនរាហ៍ បានប្រាប់Sabay ថា ជាសំណាងល្អលោកអាចគេចផុតពីគ្រោះថ្នាក់ពេលធ្វើដំណើរតាមដងផ្លូវកាលពីល្ងាចមិញ ប៉ុន្ដែពេលលោកយកឡានមកចតនៅមុខបន្ទាយម្ដុំកំពូលជាទីកន្លែងលោកធ្វើការជាមន្ដ្រីកងកម្លាំងពេលយប់ ក៏ស្រាប់តែមានគេមកវាយកម្ទេចកញ្ចក់ឡាន ប៉ុន្ដែមិនបានបាត់បងអ្វីពីក្នុងឡានទេ។

ជា សុវណ្ណនរាហ៍៖ “ពេលស្រោចទឹក លោកបងថាលេខជាន់ឆ្នាំ ព្រោះខ្ញុំឆ្នាំថោះនោះ…អត់បានទេ! ឥឡូវរត់មកស្រោចទឹកសិន។ អាចជាចោរ…ព្រោះខ្ញុំមិនដែលទៅមានរឿងជាមួយអ្នកណាផង តែបើមានអ្នកគុំកួនយើងអី វាមិនវ៉ៃតែកញ្ចក់ក្រោយទេ វាវ៉ៃខ្ទេចទាំងអស់បាត់ហើយ”។

នៅរសៀលនេះ គេឃើញតារាសម្ដែង ជា សុវណ្ណនរាហ៍ បង្ហោះរូបថត ៤សន្លឹក អមដោយពាក្យថា កាលពីយប់មិញលោកប៊ិះនឹងជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែថ្ងៃនេះចតឡានចោល ស្រាប់តែគេវាយកញ្ចក់ទៀត។ បន្ទាប់ពីទម្លាយរឿងនេះជាសាធារណៈ ក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងការព្រួយបារម្មណ៍ ហើយក៏បានជូនពរឲ្យលោករួចផុតពីគ្រោះកាចចង្រៃនេះទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី