• 2023-06-26 05:26:09
  • ព័ត៌មាន

ឃើញ​ឥឡូវ​ស្អាត ហ៊ឺហារ តែសង្សារ​ប្រុសសង្ហា ថុល ភិទិ កញ្ញា ម៉ានីន ធ្លាប់លំបាករកបាយហូបសឹងគ្មាន

  • 2023-06-26 05:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឡុង ម៉ានីន ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគូស្នេហ៍​របស់​តារាចម្រៀង ថុល សុភិទិ។ បច្ចុប្បន្ន​មិន​ត្រឹ​មតែ​ស្រស់​សោភា​ទេ ប៉ុន្តែ​ថែម​ទាំង​ទ្រព្យ​ធន់​ទៀត​ផង ប៉ុន្តែ​នៅ​មុន​ជំហាន​មក​ដល់​ចំណុច​នេះ នាង​ធ្លាប់​លំបាក​ស្ទើរ​តែ​រក​បាន​ហូប​គ្មាន។

ម៉ានីន បើក​បង្ហាញ​ការ​ពិត​នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ផលិតផល​របស់ Virich នា​ថ្ងៃ​ម្សិលមិញ។ "និយាយ​ទៅ​បើ​ប្រាប់​គេ​អាច​អត់​ជឿ តែ​ដើម​ឡើយ​ខ្ញុំ​មិន​មែន​ក្រ​ទេ គឺ​រហាម​ហ្មង ពេល​ខ្លះ គឺ​រក​តែ​បាយ​ហូប​មិន​ចង់​មាន​ផង!”។

កញ្ញា ឡុង ម៉ានីន ជា​កូន​កសិករ​នៅ​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត។ កញ្ញា មិន​បាន​និយាយ​លម្អិត​ពី​ស្ថានភាព​គ្រួសារ​នោះ​ទេ បាន​ត្រឹម​និយាយ​ថា នាង​លំបាក​ខ្លាំង​ពិបាក​ពណ៌នា។ ឃើញ​ស្ថានភាព​បែប​នេះ ក្នុង​​នាម​ជាកូន​ច្បង​​ក្នុង​គ្រួសារ ម៉ានីន ថា ប្រសិន​បើ​នាង​នៅ​ធ្វើ​ធម្មតា​ៗ​ទៀត នាង​នឹង​មិន​អាច​រើសបម្រាស់​ពី​ភាព​ទីទាល់​នោះ​ទេ។

យុវតី​រូប​នេះ បាន​សម្រេច​ឡើង​មក​ភ្នំពេញ ដោយ​មក​រស់​នៅ​ជា​មួយ​សាច់​ញាតិ​មួយ​ចំនួន។ នាង​ថា នាង​ជួន​នៅ​ជា​ពូ ជាមួយ​មីង ហើយ​ពួក​គាត់​ទាំង​នោះ​ហើយ ជា​អ្នក​ជួយ​ផ្គត់ផ្គង់​ការ​សិក្សា។ ម៉ានីន ប្រាប់​ថា នាង​គឺ​ស្រឡាញ់​ការងារ​រៀនសូត្រ ដូច្នេះ​ក្រោម​ការ​ទំនុក​ទំនុក​របស់​ពូមីង នាង​រៀន​ផង ធ្វើ​ការផង និង​ឆ្លៀត​លក់​អនឡាញ​ទៀត ព្រោះ​គំនិត​មុតមាំ​មួយ គឺ​នាង​ចង់​មាន​បាន។

ទីបំផុត​ការ​ដាក់​គោលដៅ​ច្បាស់ តាំង​ចិត្ត​មុតមាំ និង​អនុវត្ត​ជា​ប្រចាំ ទី​បំផុត​នាង​អាច​រក​ឃើញ​រស្មី​ជីវិត​ថ្មី។ យុវតី​មក​ពី​ខេត្ត​កំពត បញ្ជាក់​ថា នាង​ចាប់​ផ្ដើម​ប្រែប្រួល​ជីវភាព​ចាប់​ពី​ឆ្នាំ ២០១៦ នៅ​លើ​ការ​លក់​អនឡាញ តែ​ដំបូង​ឡើយ នាង​ត្រឹម​ជា​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ។ ក្រោយ​មក​ក៏​វិវត្ត​ខ្លួន​មក​ជា​អ្នក​លក់ ហើយ​ក៏​អាច​លក់​ដាច់​បាន​ថវិកា​ជា​ច្រើន។

បច្ចុប្បន្ន ឡុង ម៉ានីន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​លក់អនឡាញ​ល្បី​មួយ​រូប។ នាង​រឹត​តែ​លេច​ធ្លោរ​ថែម​ទៀត ក្រោយ​បើក​ចំហរ​ទំនាក់ទំនង​ជាមួយ​តារាចម្រៀង​ផលិតកម្មរស្មីហង្សមាស ថុល សុភិទិ។ ផ្ដើម​ពី​កូន​គ្រួសារ​អត្តខាត់​មួយ បច្ចុប្បន្ន ម៉ានីន មាន​ផ្ទះ​សមរម្យ មាន​រថយន្ត​ទំនើប​ជិះ និង​មាន​អាជីវកម្ម​ជាមួយ​ខ្ទង់វិនិយោគ​សែន​ដុល្លារ​អាមេរិក។

ម៉ានីន និងក្រុមហ៊ុន Vi Rich របស់​កញ្ញា តេង សេងអាន ប្រកាសការចាប់ដៃគូគ្នា

យុវតី​ចិត្ត​មុត​រូប​នេះ ប្រាប់​ថា មិន​ចប់​ត្រឹម​ហ្នឹង​ទេ នាង​មាន​មហិច្ឆតា​ធំ​ជាង​នេះ​ទៀត។ ដូច្នេះ​ហើយ ថ្មី​ៗ​នេះ បាន​សម្រេច​ចិត្ត​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Vi Rich ចែកចាយ​ផលិតផល​សុខភាព​ចេញ​ពី​រោងចក្រ​នៅ​ប្រទេស​ថៃ​ថែម​ទៀត។ ដោយ​សំអាង​លើ​ទេពកោសល្យ បទ​ពិសោធន៍​របស់​នាង​ជា​ច្រើន​ឆ្នាំ បូក​នឹង​គុណសម្បត្តិ Vi Rich នាង​ជឿ​ថា នឹងអាច​រីកចម្រើន​ជាមួយ​គ្នា។

ថ្ងៃ ម៉ានីន និងក្រុមហ៊ុន Vi Rich របស់​កញ្ញា តេង សេងអាន ប្រកាសការចាប់ដៃគូគ្នា

ក៏​ដូច​គ្នា នាយិកាវ័យក្មេងរបស់ Vi Rich កញ្ញា តេង សេងអាន បាន​លើក​ឡើង​ថា នាង​មើល​ឃើញ​ពី​គុណសម្បត្តិ​របស់ ម៉ានីន និង​ការ​តស៊ូ ការ​កំណត់​គោលដៅជីវិត​ច្បាស់​លាស់ ទើប​នាង​សម្រេច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​ជាមួយ​គ្នា​នា​ពេល​នេះ ដោយ​មាន​ជំនឿ​ដូច​គ្នា​ថា នឹង​មាន​ផ្លែ​ផ្កា​ធំ​ដុំ​ជាមួយ​គ្នា​នា​ពេល​អនាគត៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី